
ជារឿងធម្មតាទៅហើយដែលនារីភាគច្រើនពួកគេតែងតែប្រាថ្នាចង់បានរាងកាយកោងស្វែល ឬគូទទយ (គូទស្អាត) ដោយសារតែពួកគេយល់ថា នៅពេលដែលពេលស្លៀកពាក់នឹងធ្វើឲ្យខ្លួនមានសម្រស់កាន់តែស្រស់ស្អាត និងទាក់ទាញខ្លាំង ក៏ប៉ុន្តែការចង់បានទាំងនេះវាពិតជាមិនងាយស្រួលដូចការគិតនោះឡើយ។

នៅឯប្រទេសចិនឯណោះវិញ នាង Gao Qian ដែលទើបតែអាយុ ១៩ឆ្នាំ នាងបានក្លាយជាម្ចាស់ពានអ្នកមានគូទស្អាតបំផុត (Most Beautiful Buttocks) ប្រចាំប្រទេសចិន។ ដែលនាងបានចូលរួមប្រកួតដែលបានធ្វើឡើងកាលពីថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០១៧ នៅក្នុងផ្សារទំនើបមួយនៃទីក្រុង Shenyang ខេត្ត Liaoning នៃប្រទេសចិន។
ដោយសារតែនាងមានសម្រស់ ជាពិសេសគូទរបស់នាងស្អាតជាងគេនោះ បន្ទាប់ពីឈ្នះនាងក៏បានសារភាពប្រាប់គណៈកម្មការនៅក្នុងកម្មវិធីថា រូបនាងផ្ទាល់នាងមិនដែលសូវហ៊ានស្លៀកខោរឹបខ្លាំងដើរតាមផ្លូវសាធារណៈទេ ពីបើនាងស្លៀកដូចច្នេះគ្រប់គ្នានឹងមកចោមរោមមើលនាង និងចង្អុលដៃមកគូទនាងមិនខាន។ ដោយមើលឃើញបែបនេះ នាងស្លៀកតែសំលៀកបំពាក់រលុងៗ ធំៗ ពេលចេញក្រៅផ្ទះម្ដងៗ។



នាងបានរំលឹករឿងមួយដែរថា កាលពីពេលកន្លងទៅមានគូស្នេហ៍មួយគូ ពួកគេបានឈ្លោះប្រកែកគ្នានៅទីសាធារណៈ នៅពេលបុរសជាសង្សារមើលនាង ហើយសរសើរគូទនាងស្អាតនៅចំពោះមុខមិត្តស្រីរបស់គេ។
នាង Gao គឺជាមនុស្សដែលចូលចិត្តការហាត់ប្រាណ ហើយនាងតែងតែធ្វើវីដេអូទាក់ទងនឹងសកម្មភាពហាត់ប្រាណនានាយកទៅបង្ហោះតាមអ៊ីនធឺណិតដោយចំណាយពេល ៦ម៉ោងក្នុងមួយថ្ងៃ។ នាងមានកម្ពស់ ១,៧០ម៉ែត្រ ទម្ងន់ ៦០គីឡូក្រាម។
នាងបញ្ជាក់ថា "ខ្ញុំរីករាយខ្លាំងណាស់ចំពោះលទ្ធផលប្រកួតនេះ។ គូទខ្ញុំស្អាតបែបធម្មជាតិ មិនមានវះកាត់បញ្ចុះអ្វីឡើយ។ ខ្ញុំនឹងហ្វឹកហាត់បែបនេះបន្តទៀត ទោះលំបាកបន្តិចក្ដី៕
សូមទស្សនាវីដេអូដូចខាងក្រោម៖

















0 comments:
Post a Comment