Thursday, January 11, 2018

កុំចេះតែហ៊ាន!! លួចទាក់ទងប្តីគេ រហូតទាល់តែមានទម្ងន់ ប្រពន្ធដើមគេតាមទាន់ លើកទ័ពព្រួតវាយសម្រាតខោអាវ (មានវីដេអូ)



ចិន៖ 

ជម្លោះរវាងនាងប្រពន្ធដើម និងស្រីកំណាន់ តែងកើតមានជារឿយៗក្នុងប្រទេសចិនដែលធ្ងន់ធ្ងរខ្លាំងណាស់ រហូតឈានដល់ការវាយតប់ដល់ថ្នាក់ហែកសម្លៀកបំពាក់គ្នា ក្នុងរូបភាពដ៏គួរឲ្យអាណិតអាសូរ នៅកណ្តាលទីសាធារណៈ ទាំងមិនខ្វល់ពីភ្នែកអ្នកដទៃ។




ទន្ទឹមនឹងនេះផងដែរ កាលពីពេលកន្លងទៅនេះ ហេតុការណ៍អំពើហិង្សាមួយទៀតហើយ បានកើតឡើង បន្ទាប់ពីនារីជាប្រពន្ធដើម បានតាមទាន់ដឹងថាប្តីរបស់ខ្លួន លួចលាក់មានស្រីថ្មី រហូតដល់ថ្នាក់លើកទ័ពទៅព្រួតវាយសម្រាតខោអាវ នារីជាស្រីកំណាន់ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយប្រចាំប្រទេសចិនមួយបានឲ្យដឹងថា ករណីហិង្សាមួយនេះ បានកើតឡើងនៅតាមដងផ្លូវមួយកន្លែង ក្នុងប្រទេសចិន។ តាមរយៈវីដេអូឃ្លីបគេឃើញថា បក្ខពួកខាងនារីជាប្រពន្ធដើម មានគ្នាប្រមាណ៤ទៅ៥នាក់ បាននាំគ្នាព្រួតវាយទៅលើនារីរងគ្រោះតែម្តងឯង ជេរប្រទិច និងចាប់សម្រាតសម្លៀកបំពាក់នាង ឲ្យលេចចេញកេរ្តិ៍ខ្មាសនៅកណ្តាលវាល ក្នុងរូបភាពគួរឲ្យអាណោចអាធ័មបំផុត។




ក្នុងនោះគេឃើញទៀតថា នារីម្នាក់ដែលគេជឿជាក់ថា អាចជានាងប្រពន្ធដើម ស្លៀកខោខូវប៊យ ជាមួយនឹងស្បែកជើងកែងខ្ពស់ពណ៌ខ្មៅ បានជាន់ទៅលើពោះនារីរងគ្រោះជាស្រីកំណាន់យ៉ាងដំណំ។
គេអាចលឺសូរសម្លេងនារីរងគ្រោះ បានស្រែកយំនិងនិយាយថា៖ 

«កុំធ្វើបាបខ្ញុំអី ខ្ញុំទ្រាំមិនបានទេ ខ្ញុំកំពុងតែមានទម្ងន់កូនក្នុងផ្ទៃ!» 



ប៉ុន្តែផ្ទុយទៅវិញ កំហឹងដ៏បែកផ្សែងមួយនេះ ពីសំណាក់នារីជាប្រពន្ធដើម រួមនឹងបក្ខពួកនៅតែបន្ត សកម្មភាពប្រើហិង្សាវាយដំច្រំធាក់ ទៅលើនារីរងគ្រោះទាំងមិនប្រណី ហើយក៏គ្មាននរណាម្នាក់ ហ៊ានចូលជួយឡើយ។

ទោះបីជាយ៉ាងណាក្តី ប្រភពព័ត៌មានមិនបានបញ្ជាក់ឲ្យដឹងទេថា ក្រោយកើតហេតុ នឹងមានការជួយធ្វើអន្តរាគមន៍ ពីសំណាក់មន្រ្តីប៉ូលិសក្នុងតំបន់ ចំពោះករណីមួយនេះ ឬអត់នោះទេ។

ចំណែកឯ នារីរងគ្រោះជាស្រីកំណាន់ ដែលអះអាងថាខ្លួនកំពុងតែពពោះនោះវិញ ក៏មិនត្រូវបានគេមិនដឹងច្បាស់ទេថា នឹងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ឬយ៉ាងណានោះឡើយ។

គួរឲ្យដឹងផងដែរថា ហេតុការណ៍ក្នុងវីដេអូឃ្លីបនេះ ត្រូវបានគេរាយការណ៍ បានកើតឡើងតាំងតែពីប៉ុន្មានខែមុនមកម្ល៉េះ។ ប៉ុន្តែទើបតែត្រូវបានបែកធ្លាយ បង្ហោះចែកចាយលើអីុនធើណែត ហើយក៏មានការរិះគន់យ៉ាងច្រើន ពីមហាជនទូទៅ ចំពោះអំពើហិង្សាដ៏ព្រៃផ្សៃមួយនេះផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖  








Related Posts:

0 comments:

Post a Comment