
បន្ទាប់ពីបានចេញអាល់ប៊ុមប្រតិទិនដែលមានរូបអូតេសស្លៀកពាក់ឈុតប៊ីគីនីរួចមក ពេលនេះក្រុមហ៊ុនអាកាសចរណ៍វៀតណាម VietJetAir បានធ្វើឱ្យអ្នកដំណើរជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងម្ដងទៀត ព្រោះនៅលើជើងហោះហើរពីទីក្រុងបាងកក ប្រទេសថៃ ទៅកាន់ទីក្រុង Dalat ប្រទេសវៀតណាម ដំបូងបង្អស់របស់ពួកគេ កាលពីថ្ងៃច័ន្ទ ជាមួយនឹងការដើរបង្ហាញម៉ូដ របស់ស្រីស្អាតស្លៀកឈុតប៊ីគីនី។


យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការដើរបង្ហាញម៉ូដនេះធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ទីក្រុង Dalat ដែលត្រូវបានគេស្គាល់តាមរយៈ សម្រស់សួនផ្កាដ៏ស្រស់ស្អាត។ ដូច្នេះ នៅក្នុងឱកាសបើកដំណើរការជើងហោះហើរថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម VietJet Air សម្រេចចិត្តយកស្រីស្អាតសាច់សខ្ចី ស្លៀកឈុតប៊ីគីនីអមជាមួយការរចនាផ្កាដ៏ស្រស់ស្អាត មកដើរបង្ហាញម៉ូដ នៅលើជើងហោះហើរនេះតែម្ដង។

ទន្ទឹមនឹងនេះដែរ ការនាំយកស្រីស្អាតស្លៀកឈុតប៊ីគីនី ដើរបង្ហាញម៉ូដលើយន្តហោះបែបនេះ បានធ្វើឲ្យអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមនៅថៃ និងវៀតណាមមួយចំនួនពេញចិត្ត និងមួយចំនួនទៀតមិនពេញចិត្តឡើយ៕

សូមទស្សនាវីដេអូខាងក្រោម៖
0 comments:
Post a Comment