
ការកោសខ្យល់ ជាទម្លាប់តាំងពីដូនតាខ្មែរយើងមកម្លេះ ដែលមិនថាអ្នកជនបទ ឬអ្នកទីក្រុង មិនថាមនុស្សប្រុស ឬមនុស្សស្រី និយមអនុវត្តវាដើម្បីព្យាបាលអាការមិនស្រួលខ្លួន គ្រុនផ្តាសាយ ឬគ្រុនក្តៅជាដើម។ ប៉ុន្តែវេជ្ជបណ្ឌិតជាច្រើនបានបញ្ជាក់ថា នៅពេលដែលរាងកាយរបស់អ្នកឡើង

កម្តៅ ហើយអ្នកធ្វើការខ្យល់នោះវាបណ្តាលឱ្យរាងកាយរបស់អ្នកឡើងសម្ពាធឈាមខ្ពស់ ដែលជាហេតុធ្វើឲ្យងាយដាច់ឈាមក្នុងខួរក្បាល ហើយបណ្តាលឲ្យអ្នកសន្លប់ ឬស្លាប់តែម្តង។

ការកោសខ្យល់នេះដែរ ត្រូវបានលោកវេជ្ជបណ្ឌិត Nguyen Xuan Huong នៃប្រធានសមាគមវេជ្ជសាស្ត្របែបបុរាណក្នុងប្រទេសវៀតណាម បញ្ជាក់ថា អ្នកជំងឺគ្រុនក្តៅទាំងអស់ មិនមែនសុទ្ធតែអាចធ្វើការកោសខ្យល់បាននោះទេ ព្រោះអាការទាំងនេះមួយចំនួន អាចកើតឡើងដោយសារបញ្ហាបេះដូង ប្រសិនបើអ្នកធ្វើការកោសខ្យល់ក្នុងពេលវេលានេះ អ្នកនឹងប្រឈមមុខនឹងការស្លាប់ខ្ពស់បំផុត។

វាមិនមែនជាការលំបាកទេ ក្នុងការបែងចែកអាការទាំងនេះ ជាធម្មតាអ្នកដែលមានជំងឺគ្រុនក្តៅ ឬផ្តាសាយធម្មតា គឺមានរោគសញ្ញាឈឺក្បាល ហៀរសំបោរ ញាក់ញ័រ។ រីឯអ្នកដែលមានជំងឺដាច់សរសៃឈាមខួរក្បាល ជាញឹកញាប់ គឺគ្រុនក្តៅបែកញើស ការភ័យខ្លាចការកោសខ្យល់ ក្អកកំហាក ឈឺខ្នង មាត់ស្ងួតស្រេកទឹក និងទឹកនោមលឿង។

0 comments:
Post a Comment