
នាថ្ងៃឈប់សំរាកពីការងារមនុស្សភាគច្រើនគឺតែងតែចូលចិត្តទៅធ្វើកាស្ទួចត្រីដើម្បីកំសាន្តអារម្មណ៍ ហើយរឿងមួយនេះវាបានកើតឡើងជាមួយនឹងនាង Shelly ខណៈដែលនាងកំពុងស្ទូចត្រី ក៏មានអារម្មណ៍ថាដូចជាមានអ្វីម្យ៉ាងជាប់ផ្លែសន្ទួចនាង នាងព្យាយាមទាញវាមក ពេលមកដល់គឺកាំមេរ៉ាថតរូបនោះឯង!..
កាំមេរ៉ានោះមានសភាពខូចខាតចូលទឹកយ៉ាងធ្ងន់ធ្ងរគឺមិនអាចយកទៅប្រើកាបានទៀតឡើយ តែនាងបានយកទៅផ្ទះ ហើយដកកាតម៉េមម៉ូរីវាមកបើកមើល…

នាងស្មានមិនដល់ឡើយថាវានៅប្រើបាន ហើយក្នុងនោះមានរូបភាពរហូតដល់ទៅ1700សន្លឹក ហើយរូបចុងក្រោយគឺត្រូវបានថតនៅថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2016 Shellyនាងបានយកមកធ្វើកាបង្ហោះដើម្បីស្វែងរកម្ចាស់រូបនឹងកាំមេរ៉ានេះ ដោយសារតែបច្ចប្បន្ននេះពិភពអនឡាញមានការីកចម្រើនខ្លាំង ម្ចាស់រូបនឹងកាំមេរ៉ានេះក៏អាចឃើញនៅអ្វីដែលនាងបង្ហោះ ហើយមកយកវិញ ព្រោះគេវាយធ្វើបាបលោកទើបបានជាកាំមេរ៉ានេះធ្លាក់ទឹក ម្ចាស់កាំមេរ៉ាឈ្មោះលោកDavid បានបញ្ជាក់ប្រាប់ថា ខណៈដែលលោកកំពុងថតរូបស្រាប់តែមានមនុស្សប្រុសស្រី2នាក់ដើរមកប្រាប់លោកអោយលុបរូបទាំងអស់ចេញ តែលោកមិនព្រមលុបព្រោះខំដើថតអស់រយះពេលជាយូ ភ្លាមនោះប្រុសស្រី2នាក់នោះបានព្រួតគ្នាវាយធ្វើបាបលោកយ៉ាងធ្ងន់ធ្ងហើយយកកាំមេរ៉ាបោះចោលក្នុងទឹក លោកឈឺចាប់ណាស់តែមិនអាចប្ដឹងបានព្រោះគ្មានភស្លុតាងគ្រប់គ្រាន់ តែស្មានមិនដល់ថាថ្ងៃនេះកាំមេរ៉ាត្រូវរកឃើញវិញ ទីបំផុតលោកក៏បានយកភស្លុតាងពីកាំមេរ៉ាទៅប្ដឹងសមត្ថកិច្ចចាប់អ្នកដែលធ្វើបាបលោក ដាក់គុកតែម្ដង។ (ដូចពាក្យចាស់លោកថា មនុស្សអាក្រក់គេចមិនផុតពីកាចាប់ខ្លួន)


0 comments:
Post a Comment