Monday, January 15, 2018

ពិតជាគួឲ្យរន្ធត់មែន!! តារា​សម្ដែងស្រី​ចិន​ម្នាក់ ត្រូវប្រ​ទះ​ឃើញ​ធ្លាក់​ស្លាប់​​ពី​​លើ​បន្ទប់​​សណ្ឋាគារ​​ ដោយសារតែ…



នៅពេលថ្មីៗកន្លងមកនេះ​ មាន​ករណីមួយ ដែលបណ្ដាល​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ ក្រោយ​ដឹងពេលដឹង​ថា​ជនរងគ្រោះ​គឺជា​តារា​សម្ដែងល្បី​ម្នាក់​របស់​ប្រទេសចិន។ ជាក់ស្ដែង​តារា​សម្ដែង​ដែល​មាន​អាយុ​ ២៨ ឆ្នាំ​រូប​នេះ​បាន​ដួល​ធ្លាក់​ពីសំយ៉ាប​ខាង​មុខ​បន្ទប់​សណ្ឋាគារដែលនាងស្នាក់នៅ​។ ទោះជាយ៉ាងណា​ក្ដី​ភ្លាមៗនោះ​ សមត្ថកិច្ច​នៅក៏នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុណាមួយ ឲ្យ​ពិត​ប្រាកដ​នៅ​ឡើយ​នោះទេ​។




មាន​របាយ​ការណ៍ក៏​ខ្លះក៏បាន​និយាយ​ថា​ ការ​ស្លាប់​របស់​តារា​ស្រី​រូប​នេះ​ គឺបណ្ដាល​មក​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​លើស​កម្រិត​ ហើយ​អ្នក​ខ្លះ​ទៀត​និយាយ​ថា​មក​ពី​នាង​មាន​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ពេក។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ បើ​តាម​កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញ​ថា​ នាង​បាន​ជជែក​គ្នា​យ៉ាង​សប្បាយ​រីក​រាយ​ជាមួយ​​តារា​សម្តែង​ប្រុសដ៏ល្បី​ក្នុង​រឿង "The Legend of the Condor Heroes" លោក​ Yang Xuwen នៅ​យប់​កើត​ហេតុ​នោះ។ ក្រោយបាន​ដឹង​ភ្លាម​ ប៉ូលិស​ក៏កោះ ហៅ​តារា​សម្ដែង​ប្រុស​អាយុ ២៤​ឆ្នាំ​រូប​នេះឲ្យមកជួយបំភ្លឺក្នុងករណីមួយនេះ។



ទោះ​បីជា​ Ren Jiao មិន​មែន​ជា​តួ​អង្គ​ក្នុង​រឿង​នេះក៏ដោយ​ក្តី​ ប៉ុន្តែ​នាង​មក​ទី​នោះព្រោះ​ដើម្បីមក​មើល​សកម្មភាព​ថត​ខ្សែ​ភាពយន្ត​ជាមួយ​ម្ដាយ​របស់​នាង។ Wang Xin Yao ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ Ren Jiao ហើយ​ក៏​ជា​តារា​ម៉ូដែលផង​ដែរ​នោះ ​បាន​និយាយ​ថា​ នាង​មិន​ជឿ​ថា​ Ren Jiao ធ្វើ​អត្តឃាត​ខ្លួន​ឯង​នោះ​ទេ​។



ហើយនាងក៏បានប្រាប់​បន្ថែម​ទៀត​ថា​ មុន​ពេល​កើត​ហេតុ​តារាស្រី​ Ren Jiao បាន​ដើរ​លេង​នៅ​ទី​ក្រុង​ Suzhou ជាមួយ​ម្ដាយ​ ហើយ​អ្នក​ទាំង​២ ​មាន​គម្រោង​ទៅ​វិញ​ជាមួយ​គ្នា​ក្រោយ​ពេល​ដើរ​លេង​ចប់។ ​នាង​បន្ត​ថា៖ " Ren Jiao ជា​មនុស្ស​ចូល​ចិត្ត​សប្បាយ​ និង​គិត​អ្វី​ក្នុង​ផ្លូវ​វិជ្ជមាន​ជានិច្ច។​ ខ្ញុំ​មិន​ជឿ​ថា​នាង​ធ្វើ​អត្តឃាត​ខ្លួនឯង​នោះ​ទេ"។
 




គួរ​បញ្ជាក់ផងដែរ​ថា៖​ មូល​ហេតុ​នៃ​ការ​ស្លាប់​របស់​តារា​ស្រី​ចិន​រូប​នេះនៅមិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ការ​ពី​ប៉ូលិស​នៅ​ឡើយនោះទេ ហើយ​សារព័ត៌មាន​ជា​ច្រើន​ក៏​កំពុងតែ​រង់ចាំនូវ​ដំណឹង​ថ្មីៗ​ទាក់ទង​នឹង​ករណីកាស្លាប់របស់តារាស្រីរូប​នេះ​ដែរ៕



 



 



 



 



 



 



 



 



 



 



 



 



 



 



 



 



 



Related Posts:

0 comments:

Post a Comment