
បើតាមអ្នកចុះចូលក្នុងកូរ៉េខាងត្បូងម្នាក់បានអះអាងថា ក្រុមស្រីស្អាត Cheerleader របស់កូរ៉េខាងជើងដែលលោកគឹម ជុងអ៊ុន បានចាត់តាំងមកឲ្យចូលរួម នៅក្នុងព្រឹត្តិការណ៍កីឡា «Winter Olympics» ក្នុង Pyeongchang ត្រូវបានប្រើជា «ទាសករផ្លូវភេទ» ដោយពួកវរជននយោបាយរបស់កូរ៉េខាងជើង។


អ្នកស្រី Lee So-yeon អាយុ ៤២ ឆ្នាំ ដែលជាអតីតតន្ត្រីករយោធាម្នាក់ ដែលបានភៀសខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅក្នុងឆ្នាំ ២០០៨ បាននិយាយថា ក្រុមនារីអ្នករាំ និងច្រៀងទាំងនោះ ត្រូបានបង្ខំឲ្យស្រាត និងផ្តល់សេវាផ្លូវភេទ នៅឯពិធីជប់លៀងដែលព្រឹត្តឡើងជារៀងរាល់ថ្ងៃ សម្រាប់សមាជិកការិយាល័យនយោបាយមជ្ឈិមរបស់ប្រទេសនេះ ។

អ្នកស្រី Lee បានប្រាប់ Bloomberg ថា៖ «ក្រុមសិល្បៈកូរ៉េខាងជើងមកទីនេះ និងសម្តែងការរាំ និងច្រៀងគួរឲ្យស្រលាញ់ ប៉ុន្តែ មិនគ្រាន់តែពួកគេត្រូវទទួលខុសត្រូវលើការឃោសនាឲ្យ គឹម ជុងអ៊ុន ប៉ុណ្ណោះទេ តែពួកគេក៏ត្រូវបានទៅកាន់បក្ស និងផ្តល់សេវាផ្លូវភេទថែមទៀតផង»។
«នារីៗនៅទីនោះ នៅពេលដែលពួកគេចូលរួម ពួកគេត្រូវស្រាតសម្លៀកបំពាក់អស់តែម្តង ។ នេះគឺជាការឈឺចាប់ផ្លូវកាយ ដែលពួកគេត្រូវឆ្លងកាត់» ។



យ៉ាងណាមិញ នារីអត្តពលិកដែលបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ ក៏ត្រូវបានលោក Kim Hyung-soo អាយុ ៥៤ ឆ្នាំ ដែលបានចុះចូលជាមួយកូរ៉េខាងត្បូងក្នុងឆ្នាំ២០០៩ ជាមួយកូនប្រុសរបស់គាត់ ពណ៌នាថាជា «ទាសករផ្លូវភេទ» ផងដែរ។
គាត់និយាយថា៖ «មានពាក្យមួយនោះនិយាយថា នារីអត្តពលិកទាំងនោះ គឺជា 'ទាសករផ្លូវភេទ' របស់ គឹម ជុងអ៊ុន ។ ហើយសូម្បីគ្រូបង្វឹក ក៏ជាទាសករផ្លូវភេទសម្រាប់ គឹម ជុងអ៊ុន និងរបបកូរ៉េខាងជើងផងដែរ»៕





សូមទស្សនា វីដេអូដូចខាងក្រោម៖
0 comments:
Post a Comment