

គ្រប់គ្នាដែលបានទៅលេងប្រទេសសជប៉ុនសុទ្ធតែសរសើរថា ជប៉ុនជាប្រទេសដែលមានសណ្ដាប់ធ្នាប់និងអនាម័យបំផុត។នៅតាមដងផ្លូវគឺគ្មានសំរាមសូម្បីតែមួយ។តាមប្រភពពីបរទេសបានអោយដឹងថា មាននារីជប៉ុនម្នាកក់បានរៀបការជាមួយបុរសជនជាតិចិននៅតៃវ៉ាន់ហើយក៏បានទៅរស់នៅជាមួយប្ដីនៅទីនោះ។នាងតែងតែភ្ញាក់ពីព្រលឹម ដើររើសំរាមធ្វើអោយអ្នកដែលបានឃើញនាំគ្នាថតដាក់បង្ហោះនៅតាមបណ្ដាញសង្គម។

ថ្មីៗនេះគេបានឃើញនារីជនជាតិជប៉ុនបានដើររើសសំរាមជារៀងរាល់ព្រឹកធ្វើអោយនាងទទួលបានការស្ញើចសរសើពីសំណាក់មហាជនជាច្រើន។នាងមានឈ្មោះ««ថាណាកៈ មិណូរុមិណៈ»»ក្រោយពីនាងរៀបការមករស់នៅទីនេះ នាងនិយាយថានាងតែងតែចេញមករើសសំរាមជាមួយកូនតូចរបស់នាង ព្រោះវាដូចជាការដើរលេងឬហាត់ប្រាណអ៊ីចឹង នាងកាន់ថង់និងដែកសំរាប់ចាប់សំរាម

នាងបន្ថែមថាប្រទេសជប៉ុននិងតៃវ៉ាន់គឺមានលក្ខខណៈស្រដៀងគ្នាណាស់ខុសតែរឿងសំរាមទេ។នាងបាននិយាយថា««ពេលដែលខ្ញុំបានឃើញហើយខ្ញុំចង់តែដើររើសអោយអស់ទេ»»

ស្វាមីរបស់គាត់បានដឹងក៏សួរដែរថា ហេតុអ្វីចាំបាច់ធ្វើបែបនេះ នាងប្រាប់ថា««នាងចូលចិត្តភាពស្អាត»»ស្វាមីនាងពិតជាសរសើរនូវទឹកចិត្តភរិយាគាត់ណាស់

0 comments:
Post a Comment