
លោកក Jonny Dylan បានចំណាយប្រាក់ផ្ទាល់ខខ្លួនជាច្រើនលើការវះកាត់ ដើម្បីបំពេញបំណងខ្លួនឯង ដែលប្រាថ្នាចង់មានមុខមាត់ដូចបុរសសតុក្កតា ហើយបច្ចុប្បន្នលោកបានទទួលជោគជ័យមួយចំណែកធំហើយ តែនឹងត្រូវចំណាយប្រាក់ច្រើនទៀត ដើម្បីជោគជ័យទាំងស្រុង ។

យោងតាមសារព័ត៌មាន «Koreaboo» បានឱ្យដឹងថា លោក Jonny អាយុ ២៧ ឆ្នាំ បានធំធាត់ឡើងនៅហុងកុង តែបច្ចុប្បន្នកំពុងរស់នៅ Vancouver ហើយលោកមានបំណងប្រាថ្នាមួយដែលចង់មានមុខមាត់ដូចតុក្កតា Ken doll ដែលជាតុក្កតាដៃគូនឹងតុក្កតា Barbie ។ លោក Jonny បានបញ្ជាក់ថា បច្ចុប្បន្នលោកត្រូវចំណាយយ៉ាងតិច ៨០០ ដុល្លារក្នុងមួយខែក្នុងការវះកាត់ធ្វើមុខមាត់បន្ថែម ហើយលោកគ្រោងនឹងវះកាត់កែច្រមុះថែមទៀតនៅពេលខាងមុខ។

លោកដឹងថា ការធ្វើបែបនេះប្រថុយប្រថានច្រើន ហើយអាចនឹងរងការតិះដៀលពីអ្នកដទៃ តែលោកបញ្ជាក់ថា លោកមិនខ្វល់ទេ ព្រោះនេះជាអ្វីដែលលោកតែងប្រាថ្នាចង់បាន ។ ចង់ដឹងថាមុខមាត់លោក Jonny បច្ចុប្បន្នជោគជ័យកម្រិតណាហើយ សូមទស្សនារូបថតលោកខាងក្រោមនេះ ៖







ប្រភព៖ ប្រជាប្រិយ
0 comments:
Post a Comment