Friday, March 16, 2018

ដោយសារតែរង​ការបន្ទោស​បង្អាប់​ក្នុង​តុ​ស៊ីផឹកខ្លាំងពេកស្រាប់តែ​នារី​ម្នាក់ដោះអាវ​ចេញ​អស់ដើម្បី



ខ្សែ​វីដេអូ​ដែល​ផ្តិត​យក​រូបភាព​នារី​ម្នាក់ ដោះអាវ​ចេញ​សន្សឹម​នៅ​តុ​ផឹកស្រា​បច្ចុប្បន្នកំពុង​ប្រែក្លាយ​ជា​កម្មវត្ថុ​ជជែក​វែកញែក​យ៉ាង​ផុលផុស​លើ​បណ្តាញ​សង្គម​តៃវ៉ាន់ ក្នុង​អំឡុង​ពេល​ថ្មីៗ​នេះ​។​

​តាម​ការពិនិត្យ​មើល​នារី​ក្នុង​ខ្សែ​វីដេអូ​នេះ មាន​សក់វែង មុខមាត់​ស្អាតបាត និង​ហាក់ដូចជា​នារី​ម្នាក់​គត់​អង្គុយ​ក្នុង​តុ​ស៊ីផឹក​មួយ​នេះ​។ ដំបូង​កិច្ចសន្ទនា​ប្រព្រឹត្តទៅ​យ៉ាង​រីករាយ ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក រឿងរ៉ាវ​ហាក់ដូចជា​ដើរ​រំលង​ហួស​ព្រំដែន​។​




បុរស​ម្នាក់​ដែល​គេ​ពុំ​ឃើញ​មុខមាត់​ច្បាស់ បាន​បណ្តុះបង្អាប់​នឹង​ជំរុញ​ឲ្យ​នារី​នោះ​បញ្ជាក់ថា ខ្លួន​នៅ​បរិសុទ្ធ ពុំនោះសោត​ត្រូវ​ផឹក​អស់​ស្រា ៥​កែវ​។ ចំពោះ​សំណើរ "​ថោកទាប​បែបនេះ​" នារី​នោះ​ប្រហែល​ប៉ង​ដើរ​ចេញពី​តុ​ស្រា តែ​ក្រោយមក​ស្រាប់តែ​នាង​មាន​ទង្វើ​ពុំ​នឹក​ស្មាន​ដល់​។ នាង​ចាប់ផ្តើម​ដោះអាវ​ក្រៅ អាវ​ក្នុង​រហូត​អាវទ្រនាប់ ក្នុង​សម្រែក​ហ៊ោកញ្ជ្រាវ​ទះដៃ​របស់​ពួក​ប្រុសៗ​។ ប្រការ​សំខាន់​នោះ​នាង​ហាក់ដូចជា​ពុំ​មាន​ការអៀនខ្មាស រារែក​ចិត្ត​អ្វី​បន្តិច​ឡើយ​។ នាង​ធ្វើ​ហាក់ដូចជា​នៅ​ជុំវិញ​នោះ​ពុំ​មាន​អ្វី​ទាំងអស់​ទោះបីជា​អ្នក​នៅ​ជុំវិញ បាន​លើក​យោបល់​យ៉ាង​ជ្រួលជ្រើម​ពី​រាង​របស់​នាង​។​ ដំបូង​នាង​ប៉ង​ងើបឈរ​ដើរចេញ​ តែនាង​បែរជា​អង្គុយ​ចុះ​ហើយ​ទទួលយក​ការ "​ញុះញង់​" របស់​ពួក​ប្រុសៗ​​



 



នាង​បាន​ជម្រុះ​ចោល​សម្លៀកបំពាក់​ធ្វើឲ្យ​កំណាត់​ខាងលើ​នៅ​កណ្តាលវាល​។​
​បច្ចុប្បន្ន​ខ្សែ​វីដេអូ​នេះ កំពុង​ត្រូវបាន​ចែករំលែក​យ៉ាងលឿន ប៉ុន្តែ​អត្តសញ្ញាណ​របស់​នារី​និង​បុរស​មួយចំនួន​ក្នុង​ខ្សែ​វីដេអូ​នៅ​ពុំទាន់​បាន​រកឃើញ​។​

​ពិត​ណាស់​ទង្វើ​បែប​នេះ ពុំ​អាច​ទទួលបាន​ការអនុគ្រោះ​ពី​សំណាក់​អ្នកទស្សនា​ឡើយ​៕

 




 



 
ប្រភព CEN

0 comments:

Post a Comment