

តើអ្នកកមានជំនឿលើការថតរូបបីនាក់ទេ? តើអ្នកធ្លាប់ដឹងទេថាការថតរូបបីនាក់ត្រូវបានចាសស់ៗហាមដាច់ខខាត? តាមជំនឿចាស់បុរាណលោកបានហាមដាច់ខាតការថតរូប៣នាក់ ដូច្នេះហើយទើបលោកតែងប្រាប់កូនចៅតៗគ្នាថាកុំឱ្យថតរូបបីនាក់ឱ្យសោះ។ តើជំនឿបែបនេះមានអ្វីជាចំណុចសំខាន់ និងគួរចៀសវាងដែរទៅ ទើបលោកហាមប្រាមដូច្នេះ
?

តាមការរៀបរាប់តៗគ្នាមកបានបង្ហាញថាការដែលចាស់ៗហាមមិនឱ្យថតរូបជុំគ្នា៣នាក់ ព្រោះអាចនំាហេតុការណ៍មិនល្អចំពោះនរណាម្នាក់ក្នុងចំណោមនោះ។ អ្នកខ្លះយល់ថាវាអាចបណ្តាលឲ្យបាត់បង់ជីវិតទៀតក៏មានពិសេសអ្នកដែលនៅកណ្តាលគេនឹងតែម្តង។
មូលហេតុសំខាន់នោះគឺចាស់ៗលោកមានតំណមណាស់ចំនួនសេស កាលធ្វើពិធីណាមួយលោកមិនដែលជ្រើសរើសយកថ្ងៃសេសទេ ព្រោះខា្លចមានបិសាចចង្រៃផ្សេងៗតាមជ្រៀតជ្រែក។

កាលបើ ជំនឿនេះបានដក់ជាប់ស៊ុបក្នុងចិត្តរបស់មនុស្សគ្រប់គ្នាហើយនោះ បើមានអ្នកណាម្នាក់ថតរូប៣នាក់ ចាស់ៗលោកតែងយកន្តែ្រកាត់រូបមួយចេញ។ ប៉ុន្តែយ៉ាងណាក៏ដោយក៏ជំនឿនេះយើងមិនដឹងថាវាបានកើតមានក្នុងសង្គមខ្មែរតាំងសម័យណាមកនោះឡើយ ដោយគ្រាន់តែជាការហាមប្រាមតៗគ្នាប៉ុណ្ណោះ។
ម្យ៉ាងវិញទៀតក្នុងសម័យនេះក្មេងៗមិនសូវមានជំនឿលើរឿងទាំងនេះឡើយ ព្រោះថាវាគ្រាន់តែជារឿងគ្មានការអំណះអំណាងច្បាស់លាស់នោះឡើយ។
តើប្រិយមិត្តយល់បែបណាដែរ
?


0 comments:
Post a Comment