
ប្រទេសចិន៖ ថ្មីៗនេះនាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនវិនិយោគមួយ ត្រូវបានគេចាត់ទុកថា ជាមនុស្សគ្មានចិត្តបំផុតនៅក្នុងប្រទេសចិន បន្ទាប់ពីលោកបានបុកអ្នកថ្មើរជើងម្នាក់ស្លាប់ហើយនៅមានចិត្តអាចញញឹមទៅរួចទៀត។

តាមរយៈសារព័ត៌មាន Shanghaiist បានឲ្យដឹងថា នៅក្នុងវីដេអូមួយដែលត្រូវបានថតដោយទូរស័ព្ទដៃរបស់អ្នកដំណើរនៅក្នុងទីក្រុង Yongzhou ខេត្ត្ Hunan ប្រទេសចិន បានបង្ហាញពីទិដ្ឋភាពដ៏សោកសៅ ដែលមានម្ចាស់រថយន្តទំនើបម៉ាក Mercedes Benz ជាអ្នកបង្កហេតុ។ នៅក្នុងហេតុការណ៍នោះ មានស្ត្រីជាអ្នកថ្មើរជើងម្នាក់ ត្រូវបានរថយន្តបុកខ្ទប់ជាមួយបង្គោលភ្លើង ហើយក៏ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។










អ្នកឈរមើលនៅក្នុងហេតុការណ៍ផ្ទាល់ បានសួរនាំទៅតៃកុងរថយន្ត ពាក់ព័ន្ធទៅនឹងការបើកបរខ្វះការប្រុងប្រយ័ត្ននេះដែរ ប៉ុន្តែជំនួសឲ្យទឹកមុខស្រពាប់ស្រពោនពោរពេញដោយវិប្បដិសារីនោះ គេបែរជាញញឹមតិចៗ ហើយនិយាយបែបអួតថា «ខ្ញុំមានធានារ៉ាប់រងដែលនឹងទទួលខុសត្រូវទាំងស្រុងតែម្តង»។
ទោះជាយ៉ាងណា បន្ទាប់ពីមានហេតុការណ៍បែបនេះកើតឡើង ជនបង្កហេតុនេះ ក៏ត្រូវបានប៉ូលិសឃាត់ខ្លួន។


អ្នកលេងបណ្តាញសង្គមជាច្រើនបានប្រតិកម្មជាមួយបុរសបង្កហេតុ ដែលបង្ហាញអាប្បកិរិយាក្រអឺតក្រទម និងគ្មានសោកស្តាយសូម្បីបន្តិច។
អ្នកលេងបណ្តាញសង្គមម្នាក់ បានបញ្ចេញមតិថា៖
«ទោះបីជាក្រុមហ៊ុនធានារ៉ាប់រងខ្លាំងពូកែប៉ុណ្ណា ក៏អ្នកមិនអាចគេចពីការជាប់គុកបានដែរ»។
អ្នកលេងផ្សេងទៀតបានបញ្ចេញមតិថា៖
«គេមានលុយច្រើនមែន តែគេគ្មានភាពជាមនុស្សនៅក្នុងខ្លួនទេ»៕ ប្រភព៖ ខ្មែរឡូត
សូមទស្សនាវីដេអូខាងក្រោម៖
0 comments:
Post a Comment