
បើបុរសសៗឮនារីកកូរ៉េនិយាយពាក្យទាំងនេះនៅក្នុងក្លឹប កុំទាន់ជឿអី ព្រោះន័យពិតប្រាកដមិនមែនបែបនោះឡើយ។ ចង់ដឹង ៧ ឃ្លានោះនារីកូរ៉េនិយាយពីអី អានអត្ថបទខខាងក្រោមនេះ៖
១.«ខ្ញុំទៅបន្ទប់ទឹកបន្តិច»៖ នាងប្រហែលជាទៅបន្ទប់ទឹកមែន ប៉ុន្តែគ្រាន់ជាពាក្យគួរសម ដើម្បីប្រើប្រាស់ជាលេសគេចចេញពីអ្នកប៉ុណ្ណោះ។

រូបតំណាង
២.«មិត្តរបស់ខ្ញុំកំពុងរង់ចាំ … »៖ សម្ដីបែបនេះមានន័យថានាងមិនចាប់អារម្មណ៍ និងមិនចង់ត្រឡប់ទៅរាំជាមួយអ្នកវិញ។

រូបតំណាង
៣.«ខ្ញុំនឹងរាំជាមួយអ្នក»៖ នាងចាប់អារម្មណ៍ ប៉ុន្តែនេះគ្រាន់តែជាដំណាក់កាលមួយប៉ុណ្ណោះ។

រូបតំណាង
៤.«ខ្ញុំត្រលប់ទៅផ្ទះវិញឥឡូវហើយ»៖ នាងនឹងនិយាយបែបនេះ នៅពេលណាបុរសផ្ដល់ភេសជ្ជៈទៅនាង។ ន័យចំ គឺថានាងមិនចាប់អារម្មណ៍នឹងអ្នក ហើយអ្នកគួរតែឈប់រញ៉េរញ៉ៃដោយទុកឲ្យនាងនៅតែឯងចុះ។

រូបតំណាង
៥.«ខ្ញុំទើបតែមកដល់ទីនេះទេ»៖ នាងប្រហែលជាមកដល់យូរហើយ ប៉ុន្តែការពិតនាងកំពុងតែព្យាយាមប្រាប់ទៅអ្នកថា នាងចង់ចំណាយពេលម្នាក់ឯង ជាជាងនៅជាមួយអ្នក។

រូបតំណាង
៦.«ឲ្យខ្ញុំសួរមិត្តភ័ក្ដិរបស់ខ្ញុំសិន»៖ នាងទំនងជាចាប់អារម្មណ៍នឹងអ្នក តែនាងចង់ពិគ្រោះជាមួយមិត្តរបស់នាងជាមុនសិន មុននឹងធ្វើការសម្រេចចិត្តណាមួយ។

រូបតំណាង
៧.«តោះយើងទៅរាំ»៖ ចំណុចនេះខុសគ្នានឹងចំណុចទី ៣ គឺថានាងកំពុងខិតជិតទៅរកអ្នក ឬអាចនិយាយថានាងចាប់អារម្មណ៍លើអ្នកហើយ៕

0 comments:
Post a Comment