
វៀតណាម៖ កាលពីថ្ងៃម្សិលមិញនេះនៅប្រទេសវៀតណាម មានករណីដ៏រន្ធត់មួយបានកើតឡើងចំពោះក្មេងស្រីម្នាក់ដែលទើបតែមានអាយុ១៤ឆ្នាំតែប៉ុណ្ណោះ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈពេលដែលនាងកំពុងសាកថ្មទូរស័ព្ទ។ បន្ទាប់ពីបានទទួលដំណឹងនេះហើយមានមិត្តភក្តិរបស់ក្មេងស្រីខាងលើមានអារម្មណ៍ស្លុតចិត្តជាខ្លាំងដែលមិនគួរណានាងស្លាប់លឿនបែបនេះសោះ ព្រោះទើបតែរៀនជាមួយគ្នាសោះ ហើយអ្វីដែលរឹតតែគួរឲ្យអាណិតបំផុតនោះក្មេងស្រីម្នាក់នេះស្លូតបូតគួរឲ្យស្រឡាញ់ថែមទៀត។

មុនពេលកើតហេតុបងស្រីរបស់ក្មេងដែលស្លាប់ខាងលើនេះ ក៏ធ្លាប់បានប្រាប់គាត់ជាច្រើនដងដែរថា ខ្សែទូរស័ព្ទនេះវាចាស់ណាស់ទៅហើយ ណាមួយវាមានស្នាមដាច់ថែមទៀត មិនគូរយកមកប្រើទេ តែក្មេងស្រីខាងលើនេះចេះតែថាស្តាយលុយមិនទាន់ហ៊ានដូរ ដោយគិតថាវានៅអាចប្រើបាន ក៏ចេះតែទ្រាំប្រើសិនទៅ មិនបានប៉ុន្មានផងក៏ជួបរឿងអកុសលបែបនេះទៅ។ ដូច្នេះហើយសូមបងប្អូនគួរមានការប្រុងប្រយ័ត្នឲ្យខ្ពស់ មិនគួរសន្សំលុយតិចតួច បណ្តោយអោយជីវិតខ្លួនត្រូវស្លាប់បែបនេះទេ ទាំងនេះហើយដែលបង្កឲ្យមានការឈឺចាប់សោកស្តាយ ចំពោះមិត្តភក្តិ និងក្រុមគ្រួសារឳពុកម្តាយខ្លួនផងដែរ។






0 comments:
Post a Comment