Sunday, March 18, 2018

ស្គាល់អត្តសញ្ញាសពនារីរងគ្រោះ ដែលត្រូវគេកាប់ជាច្រើនកាំបិត ស្រាតញាត់ចូលក្លាស្សេក្នុងធុងទឹកកក យកទៅទម្លាក់ចោលនៅក្បែរស្ពានព្រះគន្លង ក្នុងស្រុកខ្សាច់កណ្ដាលហើយ



(កកណ្តាល)៖

 ឧត្តមសសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខខេត្តកណ្តាល បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះថា សមត្ថកិច្ចបានស្រាវជ្រាវ ឈានដល់ការស្គាល់អត្តសញ្ញាណស្ត្រីរងគ្រោះ ដែលត្រូវគេកាប់ជាច្រើនកាំបិត ស្រាតញាត់ចូលក្លាស្សេក្នុងធុងទឹកក យកទៅទម្លាក់ចោលនៅក្បែរស្ពានព្រះគន្លង ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាលហើយ គឺមានឈ្មោះ ឃឿន ធានី អាយុ២៩ឆ្នាំ ស្នាក់នៅ ភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីស្គាល់អត្តសញ្ញាណរួច សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យទៅក្រុមគ្រួសារយកទៅធ្វើ បុណ្យនៅឯស្រុកកំណើតតាមប្រពៃណី។

បើទោះយ៉ាងណា សមត្ថកិច្ចមិនទម្លាយពីតម្រុយនៃមុខសញ្ញាឃាតកនៅឡើយ ដោយកំពុងសហការស្វែងរកចាប់ខ្លួន ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។

សូមរំលឹកថា មានករណីឃាតកម្មមួយបានកើតឡើង និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃាតកបានកាប់សម្លាប់នារីរងគ្រោះជាច្រើនកាំបិត ស្រាតញាត់ចូលក្លាស្សេក្នុងធុងទឹកកក យកទៅទម្លាក់ចោលនៅក្បែរស្ពានព្រះគន្លង ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញធុងទឹកកកទុកចោលក្បែរស្ពានព្រះគន្លង៕




















0 comments:

Post a Comment