
ភ្នំពេញ៖ ស្ត្រីម្នាក់ជាជនជាតិខ្មែរអុីស្លាម បានរត់មកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាល ស្ទឹងមានជ័យ១ តែត្រូវបានសមត្ថកិច្ច ប៉ុស្ដិ៍ស្ទឹងមានជ័យ១ ប្រាប់ឲ្យមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ ដើម្បីឲ្យជួយអន្តរាគមន៍ ព្រោះជាម្ចាស់ទឹកដីកើតហេតុ ដោយរូបគាត់ត្រូវបាន មេការសន្ដិសុខរបស់ប្ដីខ្លួន បានប្រើល្បិចចាប់រំលោភ ខ្លួនបានសម្រេច កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅម្តុំលូ៥ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។



ស្ត្រីរងគ្រោះខាងលើ ដែលចោទគេចាប់រំលោភ មានឈ្មោះ ស្លេះ ណាសម៉ាស អាយុ៤៧ឆ្នាំ ជាជនជាតិវៀតណាម ។ ចំណែកបុរសម្នាក់ ដែលជាជាប់់ចោទនោះថា ចាប់រំលោភស្រ្តីរងគ្រោះនោះ នៅមិនទាល់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ក្នុងខណៈពេលនេះផងដែរ សមត្ថកិច្ចក៏កំពុងស្រាវជ្រាវ ។


បើតាមសម្ដីរបស់ស្ត្រីរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា រូបគាត់ទើបតែមកពី ខេត្តកំពង់ចាម ដើម្បីមកលេងប្តីគាត់ នៅភ្នំពេញ តែនៅថ្ងៃកើតហេតុ ត្រូវបានមេប្តីរបស់ខ្លួន ដែលជាមេសន្តិសុខក្នុងតំបន់ បានសុំប្តីរបស់គាត់ថា សុំដឹកប្រពន្ធកូនចៅរបស់ខ្លួន មកកោសខ្យល់ អោយប្រពន្ធរបស់គាត់ នៅម្តុំលូ៥ ដែលជាកន្លែង កើតហេតុខាងលើ ខណៈដល់កន្លែងស្ងាត់ ជនល្មោភកាមខាងលើនេះ ក៏បានចាប់រំលោភរូបគាត់ បានសម្រេច ហើយក៏ដឹកគាត់បន្តរទៅកោសខ្យល់ ឲ្យប្រពន្ធខ្លួនដែលជាជនសង្ស័យដូចខាងលើនេះបន្តទៀត ដោយប្រាប់ស្ត្រី រងគ្រោះ ដោយគំរាមថា កុំឲ្យមាត់ប្រាប់នរណាម្នាក់អោយសោះ ។




ក្រោយមក ដោយមានការសង្ស័យ ពីប្តីស្ត្រីរងគ្រោះខាងលើ ស៊ើបសួរប្រពន្ធរបស់គាត់ថា ម៉េចទៅកោសខ្យល់ អោយប្រពន្ធមេយូរម្ល៉េះ ទើបបែកធ្លាយរឿងថា ប្រពន្ធគាត់ត្រូវមេរបស់ខ្លួនចាប់រំលោភ ទើបឲ្យប្រពន្ធគាត់ ទៅដាក់ពាក្យបណ្តឹង នៅឯប៉ុស្តិប៉ូលិសតែម្ដង ដើម្បីឲ្យជួយអន្តរាគមន៍ ចាត់ការតាមនិតិវិធី៕



0 comments:
Post a Comment