
តៃវ៉ាន់៖
វាមិនមែនជារឿងងាយទេ ដើម្បីបានកក្លាយជានារីអាកាសសចរណ៍មួយរូបនោះ ព្រោះថា ក្រុមហ៊ុនអាកាសចរណ៍នីមួយៗបានពិនិត្យមើលយ៉ាងម៉ត់ចត់ ទាំងរូបរាង កម្ពស់ មុខខមាត់ និងស្នាមញញឹមដ៏ទាក់ទាញទៀតផង។

ហេតុដូច្នេះហើយ ទើបបានជានារីអាកាសចរណ៍ទាំងអស់ សុទ្ធតែមានសម្រស់ស្រស់ស្អាត និងរូបរាងស្រឡូនគួរឲ្យចាប់អារម្មណ៍។ ទោះជាយ៉ាងណា នារីអាកាសចរណ៍មួយរូប ត្រូវបានបណ្តាអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបភាពរបស់នាងត្រូវបានផ្សព្វផ្សាយពេញក្នុងបណ្តាញសង្គមរួចមក។
កញ្ញា
Rita Kao
មកពីកោះតៃវ៉ាន់ ជានារីអាកាសចរណ៍មួយរូបរបស់ក្រុមហ៊ុនអាកាសចរណ៍ TigerAir។ នាងបានសម្រេចចិត្តដាក់ពាក្យធ្វើការងារមួយនេះ ដោយសារតែនាងចូលចិត្តការធ្វើដំណើរកម្សាន្ត ហើយប្រទេសដែលនាងចូលចិត្តជាងគេគឺ ប្រទេសជប៉ុន។
ស្របពេលដែល បណ្តាអ្នកលេងបណ្តាញសង្គមជាច្រើនបានកោតសរសើរចំពោះរូបសម្រស់របស់កញ្ញា
Rita Kao
នោះ ក៏មានមហាជនមួយចំនួនបានរិះគន់នាងផងដែរថា រូបថតរបស់នាងទាំងអស់សុទ្ធតែបានឆ្លងកាត់ការកាត់ត និងកែសម្រួលក្នុងកម្មវិធី Photoshop ដើម្បីឲ្យមើលទៅស្អាតឥតខ្ចោះ។
ទោះជាយ៉ាងណា នារីអាកាសចរណ៍រូបស្រស់នេះ មិនមានប្រតិកម្មអ្វីចំពោះគំនិតអវិជ្ជមានទាំងនោះឡើយ។ នាងនៅតែគិតតាមបែបវិជ្ជមាន ដោយខិតខំបង្កើតភាពល្បីល្បាញពីអ្នកគាំទ្រឲ្យបានកាន់តែច្រើន ហើយរហូតមកដល់ពេលនេះ គណនី Instagram របស់នាង មានអ្នក Follow ដល់ទៅជាង ១៣១ ០០០ នាក់ហើយ៕
សូមទស្សនារូបភាពរបស់កញ្ញា Rita Kao នៅខាងក្រោមនេះ៖







0 comments:
Post a Comment