Thursday, March 15, 2018

គួរឲ្យអាសូរណាស់នារីម្នាក់លេបថ្នាំពន្យារជំងឺអេដស៍រាប់ឆ្នាំចុងក្រោយទើបដឹងថា



នារី​ដ៏​ស្រស់សោភា​ម្នាក់ បានធ្វើឲ្យមនុស្សគ្រប់គ្នាមានការអាណិតអាសូរជាពន់ពេក នៅពេលបានដឹងពីរឿងរ៉ាវដ៏កំសត់របស់នាង ដែលនាងត្រូវស្ថិត​ក្រោម​ការ​រើសអើងពីអ្នកផង ​អស់​រយៈ​ពេល ១២ ​ឆ្នាំ ដោយសារលទ្ធផល​ធ្វើតេស្តឈាមដ៏ហួសចិត្ត កាលពីនាងមាន​អាយុ ៨ ​ឆ្នាំ បង្ហាញ​ថា​នាង​បាន​ឆ្លង​មេរោគ​អេដស៍ (HIV) ។ ប៉ុន្តែ​ពេល​នេះ​ នាង​បាន​រួច​ផុត​ពី​ជីវិតដ៏សែនឈឺចាប់នេះ​ហើយ ក្រោយ​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កាកបាទក្រហម​ថៃ ធ្វើ​តេស្ត​ឡើង​វិញ បង្ហាញ​ថា​គ្មាន​មេរោគ​កំណាច​នេះ​ក្នុង​​ខ្លួន​ឡើយ ។




នារី​រង​អភ័ព្វខាងលើរូបនេះឈ្មោះថា Suthida Saengsumat អាយុ ២០​ ឆ្នាំ ។ នាង​បាន​ធ្វើ​ដំណើរ​ទៅ​មជ្ឈមណ្ឌល​ក្នុងទីក្រុង​បាងកក ដើម្បី​ធ្វើ​តេស្ត​លើក​ទី២ បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​ថ្ងៃ​ទី២៣ ខែ​ឧសភា​កន្លង​ទៅ បង្ហាញ​លទ្ធផល​អវិជ្ជមាន ។ វេជ្ជបណ្ឌិត Praphan Phanuphak ប្រធាន​មជ្ឈមណ្ឌល​បាន​ធ្វើ​សន្និសីទ​កាសែតកាលពីថ្ងៃច័ន្ទ ក្រោយ​ចេញ​លទ្ធផល ៣០​ នាទី​ ដោយនិយាយថា នាង​ពុំ​មានឆ្លង​មេរោគអេដស៍ឡើយ ។



នាង Suthida បាន​ស្រក់​ទឹក​ភ្នែកឥតល្ហែ ក្រោយ​ទទួល​បាន​លទ្ធផលអវិជ្ជមាន ។ នាង​ក៏បានថ្លែងអំណរគុណចំពោះក្រុម​វេជ្ជបណ្ឌិត ក៏ដូចជា​អ្នក​ពាក់​ព័ន្ធអស់គ្នាយ៉ាងជ្រាលជ្រៅបំផុត និងបាន​ប្រាប់ដល់​សាធារណជន​ឈប់​រើសអើង​​នាង​​ទៀតទៅ ។ ចំណែក​ម្ដាយ​វិញ ក៏​យំ​ដូច​គ្នាផងដែរ ព្រោះ​មិន​នឹក​ស្មាន​ថា ​កូន​ស្រី​របស់​គាត់ ដែលបាន​រង​ភាព​អយុត្តិធម៌​អស់​រយៈ​ពេល​ជាង ១០​ ឆ្នាំ ​បែប​នេះ​ នៅទីបំផុត បង្ហាញការពិតនៅថ្ងៃនេះ ។



ម្តាយ​មេផ្ទះ​មកពី​ខេត្ត Roi-et ភាគ​ឦសាន​នៃ​ប្រទេស​ថៃ បាន​និយាយថា នាង​ត្រូវបាន​ច្រានចោល​ដោយ​មិត្ត​រួម​ថ្នាក់​របស់​នាង និង​ក្មេង​ក្នុង​ក្នុងភូមិ ដោយសារ​លក្ខ​ខ័​ណ្ឌ​របស់​នាង ដែលជាលទ្ធផលបន្ទាប់​គ្រូៗ​នាង​នាំយក​នាង​ធ្វើតេស្ត​ឈាម​នៅ​សាលារៀន ។​
​ឥឡូវនេះ នាង​បានដាក់​ពាក្យបណ្តឹង​ទៅ​ក្រសួងសុខាភិបាល​សាធារណៈ​ថៃ​ហើយ ដើម្បី​ផ្តល់​យុត្តិធម៌​ជា​សំណង ជា​ថ្នូរ​នឹង​ការបាត់បង់​កិត្តិយស និង​ឱកាស​ការងារ​របស់​នា​ង​នៅក្រៅ​ប្រទេស ។​




​ទោះយ៉ាងណា ឈ្មោះ​នៃ​មន្ទីរពេទ្យ និង​គ្រូពេទ្យ ដែល​ពាក់ព័ន្ធ​ក្នុងករណី​របស់​អ្នកនាង Saengsumat មិនទាន់​ត្រូវបាន​បញ្ចេញ​នៅឡើយ ៕​



 



 



 
ប្រភព ksn

Related Posts:

0 comments:

Post a Comment