
ម្ដាយខខ្ញុំ គឺជាមនុសស្សម្នាកក់ ដែលមិនសូវផ្ដល់សិទ្ធិសេរីភាពដល់កូននោះទេ មានពេលខ្លះ សូម្បីតែត្រូវធ្វើដំណើរទៅណាតែជិតៗសោះ ក៏ត្រូវសុំការអនុញ្ញាតពីគាត់ដែរ។ ឪពុកខ្ញុំបានស្លាប់ តាំងពីខ្ញុំមានអាយុ 3 ឆ្នាំម្ល៉េះ។ នៅពេលនេះ ខ្ញុំមានអាយុ 18 ឆ្នាំហើយ ម្ដាយខ្ញុំក៏ចាប់ផ្ដល់ចង់ឲ្យខ្ញុំមានគូស្រករ ព្រោះគាត់ចាស់ៗអស់ហើយ។

គាត់ចង់បានសម្រេចចិត្តឲ្យខ្ញុំរៀបការជាមួយនឹងបុរសម្នាក់ ដែលខ្ញុំមិនធ្លាប់ស្គាល់ទាល់តែសោះ តែគាត់ប្រាប់ថា គេជាកូនមិត្តភក្ដិគាត់។ បុរសម្នាក់នោះ មើលទៅគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់ គ្រាន់តែទៅក្បែរគេ គឺធំក្លិនបារី និងមានពុកមាត់គួរឲ្យខ្លាចបំផុត។ ដូច្នេះហើយខ្ញុំព្យាយាមយ៉ាងដាច់ខាត ដើម្បីបដិសេធជាមួយនឹងម្ដាយខ្ញុំ ដោយមិនព្រមរៀបការជាមួយបុរសម្នាក់នោះជាដាច់ខាត។

ដោយសារសម្ដីប្រកែកតឹងសរសៃកខ្លាំង បានធ្វើឲ្យម្ដាយខ្ញុំខឹងយ៉ាងខ្លាំង ហើយគាត់ក៏បានទះខ្ញុំមួយដៃចំថ្ពាល់ខាងឆ្វេង។ មើលទៅមិនអាចប្រកែកបានទៀតទេ ខ្ញុំក៏យល់ព្រមតាមការបង្ខំរបស់គាត់។

នៅថ្ងៃទីមួយនៃយប់ផ្សំដំណេក ខ្ញុំបានយំនៅក្នុងបន្ទប់ ហើយបុរសម្នាក់បានដើរចូលមក និងសួរខ្ញុំថា "ហេតុអ្វីបានជាយំ"? ពេលនោះខ្ញុំឆ្លើយទាំងទឹកភ្នែកថា "ព្រោះខ្ញុំស្អប់លោក និងចង់រៀបការជាមួយលោកទេ, លោកស្អុយបារី និងមានពុកមាត់គួរឲ្យខ្លាច…"។ បុរសម្នាក់នោះបានតបមកថា "ហេតុអ្វីយល់ព្រមរៀបការ"?

ខ្ញុំបានឆ្លើយភ្លាមថា "ព្រោះម្ដាយខ្ញុំបង្ខំ"។ បុរសម្នាក់នោះបានឆ្លើយតបវិញថា "តាមពិតទៅខ្ញុំក៏មិនទាន់គិតថា ចង់រៀបការដែរ ព្រោះចង់រស់នៅម្នាក់ឯងជាង តែម្ដាយរបស់នាង បានមកអង្វរខ្ញុំ…"។
គាត់បានបន្តទៀតថា "ណ្ហើយចុះ! បើមិនពេញចិត្តខ្ញុំក៏មិនអីដែរ យើងរស់នៅជាមួយគ្នាដូចជាបងប្អូន ហើយមិនបាច់ធ្វើដូចជាប្ដីប្រពន្ធទេ"។

រំពេចនោះខ្ញុំក៏ឈប់យំ ហើយគាត់ក៏យកកន្ទេលទៅក្រាលលើឥដ្ឋការ៉ូ និងបានដេកលក់ទៅ។ ហើយខ្ញុំក៏ដេកលើគ្រែ។
ព្រឹកឡើងខ្ញុំបានឃើញបបរស និងពងទាចៀនជាស្រេចនៅលើតុ ហើយខ្ញុំដឹងថា គាត់ (បុរសម្នាក់នោះ) គឺជាអ្នកចម្អិន និងរៀបចំសម្រាប់ខ្ញុំ ហើយគាត់ក៏បានចេញទៅធ្វើការដែរ។ យើងរស់នៅបែបនេះ អស់រយៈពេល ១ខែ ទើបខ្ញុំដឹងថា គេជាមនុស្សម្នាក់ដែលគួរឲ្យគោរព និងស្រឡាញ់បំផុត។ គាត់មិនដែលធ្វើបាបចិត្តខ្ញុំសូម្បីតែម្ដងឡើយ។ ខ្ញុំបានប្រាប់ឲ្យគាត់ឲ្យមកគេងលើគ្រែជាមួយខ្ញុំ ហើយបានប្រាប់គាត់ថា "ខ្ញុំចង់រស់នៅជាមួយគ្នា ជាប្ដីប្រពន្ធវិញ"។

គាត់បានញញឹម និងឱបខ្ញុំ ហើយយើងក៏រស់នៅប្រកបដោយសុភមង្គលបំផុត។ ពេលនេះ ទើបខ្ញុំដឹងថា ទឹកចិត្តម្ដាយខ្ញុំធំធេងប៉ុណ្ណា ហើយខ្ញុំក៏ចង់ប្រាប់អ្នកទាំងអស់គ្នាថា កុំវាយតម្លៃមនុស្សម្នាក់ដោយសារតែរូបរាងខាងក្រៅ។

អានព័ត៌មានថ្មីៗ មានមនុស្សមិនតិចនាក់ទេ! ដែលមើលរូបភាពទាំងអស់នេះហើយ ចង់ដាច់ផ្ងារដល់ថ្នាក់អ្នកខ្លះធ្លាក់ពីលើកៅអី

សើចទៀតហើយ!! ពេលឃើញរូបទាំងនេះនឹងដឹងថា លើលោកនេះសំបូររឿងប្លែកៗច្រើនណាស់!
នៅលើពិភពលោកយើងសព្វថ្ងៃនេះប្រព័ន្ទអិនធើណេត និងបណ្តាញសង្គមកំពុងមានកាជឿនលឿនយ៉ាងឆាប់រហ័សក្នុងការទំនាក់ទំនង ចែករំលែករូបភាព និងព័ត៌មានផ្សេងៗ ដែលអ្នកស្មានមិនដល់។ ក្នុងសម័យបច្ចេកវិទ្យាទំនើបនេះផ្ដល់ឱកាស និងអ្វីថ្មីប្លែកៗ ដល់យើងក៏ដូចជាមនុស្សជុំវិញពិភពលោកមានឱកាសក្នុងការបង្ហោះរូបភាពដែលគេចង់ផុស ហើយជាក់ស្តែងនោះរូបខ្លះយើងសឹងតែមិនជឿថាវាអាចកើតមានឡើងពិតមែន និងរូបខ្លះកំប្លែងមើលទៅគួរឱ្យចង់សើច។ល។ ថ្ងៃនេះយើងខ្ញុំសូមបង្ហាញអំពីរូបភាព២០សន្លឹកដែលប្លែក និងកម្របំផុតដែលអ្នកមិនងាយបានឃើញ ចង់ដឹងថាប្លែកបែបណានោះតោះយើងទៅមើលទាំងអស់គ្នា..
















































0 comments:
Post a Comment