
ការិយាល័យពត៌មាន អេប៊ីស៊ី រាយការណ៍ថា ទាយាទសេដ្ឋីទួរគី មីណា បាសារ៉ាន់ ព្រមទាំងក្រុមមិត្តភក្ដិស្រីៗធ្លាក់យន្តហោះស្លាប់ ក្រោយពីធ្វើដំណើរទៅពិធីជប់លៀងលាភាពនៅលីវនៅឯឌូបៃ ដោយក្នុងខែនេះដែរក៏នឹងដល់ថ្ងៃរៀបការរបស់នាង ធ្វើអោយបង្កភាពរញ្ជួលចិត្តដល់ក្រុមគ្រួសារនិងមិត្តភក្ដិដ៏ទៃទៀតយ៉ាងខ្លាំង ។

កូនក្រមុំវ័យ ២៨ឆ្នាំ មីណា បាសារ៉ាន់ ព្រមទាំងមិត្តភក្ដិជិតស្និទ្ធស្រីៗ ៧នាក់ទៀត និងអ្នកបំរើការលើយន្តហោះ ៣នាក់ទៀត ជួបឧប្បទ្ទវហេតុធ្លាក់យន្តហោះស្លាប់នៅបរិវេណជួរភ្នំសាករ៉ត ភាគខាងលិចឆៀងខាងត្បូងអ៊ីរ៉ង់ ក្រោយពីទៅឆ្លងពិធីជប់លៀងលាភាពនៅលីវរបស់ មីណា នៅសណ្ឋាគារដ៏ប្រណិតក្នុងប្រទេសឌូបៃ ។

ក្រសួងការដឹកជញ្ជូនរបស់ទួរគីបានចេញសេចក្ដីថ្លែងការថា យន្តហោះមួយគ្រឿងខាងលើជាយន្តហោះឯកជនរបស់ក្រុមហ៊ុនដែលឪពុករបស់នាងគឺលោក ហ៊ូយីន បាសារ៉ាន់ អ្នកជំនួញភាគហ៊ុនធំ។

ដោយឪពុករបស់នាងជាអតីតប្រធានក្លឹបបាល់ទាត់ Trabzonspor ជំនួញកប៉ាល់កំសាន្តអចលនទ្រព្យ ជាម្ចាស់ភាគហ៊ុនធំក្នុងធនាគារ បារ៉េនមជ្ឈិមបូព៌ា និងថែមទាំងមានក្រុមហ៊ុនផ្សេងៗទៀតជាច្រើន ដោយមីណា ក៏ជាម្នាក់ក្នុងសមាជិកក្រុមប្រឹក្សាភិបាលនៃជំនួញអចលនទ្រព្យរបស់គ្រួសារដែរ ។

រូបភាពចុងក្រោយដែល មីណា បង្ហោះចូលទៅក្នុងអ៊ិស្តាក្រាម កាន់តែធ្វើអោយមានភាពរញ្ជួលចិត្តយ៉ាងខ្លាំងឡើងដល់អ្នកដែលឃើញនោះគឺ រូបភាពរបស់នាងនិងមិត្តភក្ដិស្រី ៧នាក់ទៀត នៅក្នុងពិធីជប់លៀងលាភាពនៅលីវនៅសណ្ឋាគារប្រណិតក្នុងទីក្រុងឌូបៃ ដោយនារីទាំងអស់ស្លៀកឈុតដូចៗគ្នាជាក្រុមគឺឈុត កន្សែងងូតទឹកពណ៌ស៊ីជំពូ ពាក់វែនតាការពារកំដៅថ្ងៃ ហើយ មីណាអ្នកដែលគ្រងដំណែងជាកូនក្រមុំស្លៀកឈុតស ឈរកណ្ដាល ព្រមទាំងញញឹមយ៉ាងមានក្ដីសុខ ។

រូបភាពខាងលើជារយៈពេលមិនប៉ុន្មានម៉ោងមុនពេលយន្តហោះធ្លាក់ ទើបរូបភាពនេះបានសាងភាពរញ្ជួលចិត្តចំពោះអ្នកដែលបានឃើញយ៉ាងខ្លាំង និងក្លាយជាពត៌មានល្បីទូទាំងពិភពលោកយ៉ាងឆាប់រហ័ស ។

ទោះបីជាយ៉ាងណាក៏ដោយ ហេតុការណ៍លើកនេះកើតពីឆេះម៉ាស៊ីនកណ្ដាលអាកាស ខណៈពេលដែលយន្តហោះឡើងខ្ពស់មុននឹងចុះមកវិញភ្លាមៗក្នុងរយៈពេលមិនប៉ុន្មានវិនាទី ធ្វើអោយយន្តហោះធ្លាក់រហូតដល់កើតមានហេតុការណ៍តក់ស្លុតនេះឡើង ។

ថ្មីៗនេះ បុគ្គលិកសង្គ្រោះបានចូលទៅប្រមូលបំណែកយន្តហោះ និងសាកសព មីណា ព្រមទាំងមិត្តភក្ដិស្រី ដើម្បីប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងធ្វើការស៊ើបអង្កេតបន្ថែមទៀតពីមូលហេតុនៃការធ្លាក់យន្តហោះនេះ ៕

តោះដើម្បីកុំអោយខាតពេលយូរ សូមទស្សនាវីដេអូទាំងអស់គ្នា !!!
0 comments:
Post a Comment