Friday, March 2, 2018

កុំស្ដាយថ្មអីជួយស៊ែរឲ្យកូនខ្មែរគ្រប់រូបបានដឹងផងមូលហេតុពីក្រោយការដាក់ឈ្មោះខេត្តថាកំពង់ធំ



កំពង់ធំ គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា។ វាមានព្រំប្រទល់ជាប់ខេត្តសៀមរាប នៅភាគពាយព្យ ព្រះវិហារ នៅភាគខាងជើង ស្ទឹងត្រែងនៅភាគឦសាន ក្រចេះនៅខាងកើត កំពង់ចាម កំពង់ឆ្នាំង នៅខាងត្បូង និង បឹងទន្លេសាបនៅភាគខាងលិច។ ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះក្រុងស្ទឹងសែន​ ដែលជាទីក្រុងមួយដែលមានប្រជាជន ៣០ ០០០ នាក់ មានទេសភាពដ៏ល្អប្រណីត គួរអោយចាប់ចិត្ត ស្ថិតនៅតាម​បណ្តោយនៃច្រាំងដងស្ទឹងសែន។ កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា។




ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េ ហើយបែងចែកជា ៨ ស្រុក-ក្រុង, ៨១ ឃុំ-សង្កាត់ និង ៧៣៤ ភូមិ។ ខេត្តកំពង់ធំជាខេត្តមានផ្ទៃដីធំទី២នៅក្នុងប្រទេសកម្ពុជា។ ក្រុមប្រាសាទសំបូរព្រៃគុហ៍ ដែលសរុបមានប្រមាណជិតពីររយប្រាសាទផ្សេងទៀត មានសារៈសំខាន់ណាស់សម្រាប់ការសិក្សាអំពីអារ្យធម៌ខ្មែរ មុនសម័យអង្គរ។ ក្រុមប្រាសាទទាំងនេះមានការទាក់ទាញទេសចរណ៍ និង អ្នកស្រាវជ្រាវដូចជាប្រាសាទដទៃទៀតក្នុងតំបន់អង្គរដែរ ហើយដែលត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបានទៅ ទស្សនាផ្ទាល់។ មានស្ថានីយ៍បុរាណសម័យអង្គរគួរឱ្យចាប់អារម្មណ៍ជាច្រើនក្នុងតំបន់នេះ រួមមានប្រាសាទសំបូរព្រៃគុក និង ប្រាសាទអណ្ដែត។ ជាពិសេសនៅពេលបានទៅកំសាន្តហើយៗបានស្នាក់នៅ ១ យប់ ឬ ពីរយប់ជាមួយប្រជាជននៅទីនោះ ជាពិសេសនៅភូមិកំពង់ឈើទាលនាមាត់ស្ទឹងសែន។ នោះគឺ ផ្ទះស្នាក់ របស់សហគមន៍នៅទីនោះ។​ ខេត្តនេះ មានបណ្តាញផ្លូវជាតិលេខ៦ ភ្ជាប់ពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប ហើយ មានផ្លូវបំបែកទៅ ខេត្តព្រះវិហារ តាមរយៈផ្លូវជាតិលេខ៦៤ ។
ខេត្តកំពង់ធំជាខេត្តមួយផងដែរដែលសំបូរទៅដោយសក្តានុពលទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្ដរជាតិដូចជាការកម្រនិងអសកម្មបឹង, ទន្លេ, ព្រៃភ្នំនិងប្រាសាទបុរាណចំនួនជាង 200 ។ ក៏ជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលមានព្រំប្រទល់ជាប់បឹងទន្លេសាបដែរ កំពង់ធំជាប៉ែកនៃឋបនីយដ្ឋានជីវមណ្ឌលបឹងទន្លេសាប។ឲបឹងទន្លេសាប​ខាងលិចនៃផ្នែកមួយនៃផ្លូវជាតិលេខ 6: គ្របដណ្តប់ 30% ផ្ទៃធម្មតានេះគឺជាតំបន់ពង្រីកទៅដល់បឹងទន្លេសាប។ តំបន់នេះគឺជាការល្អសម្រាប់ការដាំដុះស្រូវនិងការនេសាទត្រីសម្រាប់គាំទ្រដល់តម្រូវការនៃខេត្តនេះនិងនាំចេញទៅទៀត​។




កំពង់ពស់ធំ
 ជាឈ្មោះដើមកំណើតនៃខេត្តកំពង់ធំនាពេលបច្ចុប្បន្ននេះដែល​ គេហៅថា កំពង់ធំ។​ ពីដើមជាយូរយារណាស់មកហើយ នៅឯកំពង់ស្ទឹងសែន ដែលស្ថិតនៅក្បែរនឹងបឹងមួយ គឺមាន រូងថ្មមួយយ៉ាងធំ ដែលក្នុងនោះមាន សត្វពស់មួយគូរស់នៅទីនោះ។ ប្រជាជនដែលរស់នៅក្បែរៗតំបន់នោះ បានឃើញពស់ដ៏ធំនោះ ជាញឹកញយនៅពេលមានថ្ងៃសីលម្តងៗ។ ពេលវេលាក្រោយមក សត្វពស់នោះក៏បានបាត់ខ្លួន ហើយមនុស្សម្នារស់នៅតំបន់នោះ បានហៅតំបន់នោះថា កំពង់ពស់ធំ។ ពេលក្រោយមក ពាក្យគេនិយាយកាត់ខ្លីក្លាយជា កំពង់ធំ។ អំឡុងពេលមានពួក អាណានិគមនិយមបារាំង ត្រួតត្រាលើ ប្រទេសកម្ពុជាមក ច្បាប់បារាំង ហើយនិងទឹកដី ប្រទេសកម្ពុជា ត្រូវបានបែងចែកជា ព្រំប្រទល់ខេត្តនានា​ ហើយបានដាក់ឈ្មោះខេត្ត ដែលប្រជាជនរស់នៅក្បែរនោះធ្លាប់បានហៅពីមុនមក។ កំពង់ធំជារាជធានីមួយដែលមានអំណាចលើសគេ នៅភាគអាស៊ីអាគ្នេយ៍ នៅសម័យវ្នំ។




 
ប្រភព ខ្មែរអប្សារា

0 comments:

Post a Comment