
ថៃ៖ កកាលពីពេលថ្មីៗនេះ នារីម្នាក់ឈ្មោះ Ann បានចេញមុខខមកបង្ហាញបទពិសសោធន៍របស់ខ្លួន តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Saowalak Makkhayan អំពីលទ្ធផលអាក្រក់នៃការប្រើប្រាស់ឡេរបស់នាង ។

នារីខាងលើបានសរសេរថា «សូមជួយចុច Like និង share ឱ្យបានច្រើនផង ដើម្បីឱ្យអ្នកដែលកំពុងស្វែងរកឡេលាបខ្លួនឱ្យស្បែកសបានដឹង ដោយហេតុ ខ្ញុំបានប្រើប្រាស់មួយរយៈឃើញាថា វាពិតជាសមែន ប៉ុន្តែបន្ទាប់ពីបានប្រើបានមួយរយៈធំ ស្រាប់តែស្បែកជើងដៃ ប្រែជាបែក សូម្បីតែស្បែកគូទរបស់ខ្ញុំក៏បែកដែរ ហើយពេលលាបម្ដងៗវាពិតជាក្ដៅខ្លាំងណាស់ ខណៈដែលខ្ញុំបានចំណាយលុយជាច្រើនដើម្បីទិញវា» ។

ប្រភពបានឱ្យដឹងថា ក្រោយពីចេញសំណេរខាងលើ ក្រោយមកទៀត Ann បានចេញមុខជាថ្មីថា នាងមិនបានមានគំនិតចង់វាយប្រហារក្រុមអ្នកលក់ឡេតាម Online ឡើយ តែរូបនាងគ្រាន់តែចង់ ចែករំលែកដល់អ្នកដែលកំពុងស្វែងរកឡេលាបខ្លួនឱ្យស ព្រោះមានអតិថិជនជាច្រើន ដែលបានជួបប្រទះបញ្ហាដូចជារូបនាង ។

ជាចុងក្រោយ Ann បានបន្ថែមថា បន្ទាប់ពីនាងបានជួបបញ្ហាអាក្រក់ ដែលបណ្ដាលមកពីឡេលាបដស្បែកឱ្យសនេះ នាងក៏បានទំនាក់ទំនងទៅកាន់អ្នកលក់ ប៉ុន្តែពួកគេមិនបានទទួលទូរស័ព្ទរបស់នាងឡើយ ៕











0 comments:
Post a Comment