
ភ្នំពេញ: ប្រភពព័ត៌មានច្បាសស់កការណ៍បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខខែមីនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានបើការស្រាវជ្រាវឈានទៅដល់ការចុះបង្ក្រាបនិងឃាត់ខ្លួនជនដៃដល់ជាឃាតក ដែលកាប់សម្លាប់ស្ត្រីម្នាក់ញាត់ក្នុងធុងទឹកកកយ៉ាងសាហាវព្រៃផ្សៃ កាលពីល្ងាចថ្ងៃ១៦ ខែមីនា ឆ្នាំ២០១៨ នោះបានហើយ នៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុននេះបន្តិចសមត្ថកិច្ចនៅរសៀលថ្ងៃទី១៨ខែមីនានេះបានបង្ហើបថាជនសង្ស័យដែលជាឃាតកសម្លាប់ស្ដ្រីម្នាក់ ដោយកាប់ជាច្រើនកាំបិតឡើងសុះសាច់ ហើយញាត់ចូលក្នុងធុងទឹកកកយ៉ាងសាហាវព្រៃផ្សៃ រួចយកទៅទម្លាក់ចោលនៅជិតស្ពានព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនោះ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថានគរបាលខណ្ឌ័សែនសុខបានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងដោយសហការគ្នារវាងកម្លាំងនគរបាលនៃស្នងការស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។សាកសពស្ត្រីរងគ្រោះត្រូវបានស្គាល់ឈ្មោះ យឿន ធានី អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀ ម ខេត្តកំពង់ចាម មានឪពុកឈ្មោះ យិន យឿន អាយុ៦៨ឆ្នាំ និងម្តាយឈ្មោះ ផល សៀន អាយុ៦៤ឆ្នាំ។
បើតាមសេចក្តីរាយការណ៍ពីសត្ថកិច្ច ជនដៃដល់មានឈ្មោះ សឿ សុផេង ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ប្រពន្ធជនសង្ស័យ ឈ្មោះ ឌី អាយុ២៥ ឆ្នាំ (សមគំនិត) និងប្អូនប្រុសជនដៃដល់ឈ្មោះ សឿ ចាន់អូន (សមគំនិត) ។
បើតាមការឲ្យដឹងជំហានដំបូងពីសមត្ថកិច្ច ជនដៃដល់ និង ជនរងគ្រោះ ជាមិត្តភ័ក្តិនឹងគ្នា រាប់អានគ្នាមក7-8 ឆ្នាំហើយ ដោយសារជនដៃដល់ចាញ់ល្បែង ទើបបែកគំនិតសំលាប់ជនរងគ្រោះដែលជាមិត្តយកទ្រព្យសម្បត្តិតែម្ដង។






គួរបញ្ជាក់ថា មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រទះឃើញសពស្ត្រីម្នាក់ ច្រកក្នុងធុងទឹកកកហើយចាក់សោ នៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅម្តុំស្ពានព្រែកតាមាក់ ភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយសភាពនៃសពត្រូវបានឃាតក កាប់សម្លាប់ខ្ទេចខ្លួនប្រាណទាំងអាក្រាតកាយ យ៉ាងព្រៃផ្សៃបំផុត
ហើយបច្ចុប្បន្នសព ត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតរួចរាល់ហើយ៕














0 comments:
Post a Comment