Saturday, March 17, 2018

ញាក់សាច់ហ្មងពេលបានឃើញផ្ទះរបស់កំពូលតារាចម្រៀងព្រាបសុវត្ថិហើយពិតជាចង់រស់នៅមែនទែន



ភ្នំពេញ៖ កំពូលតារាចម្រៀងប្រុស ព្រាប សុវត្ថិ នៅតែឈរជើង នៅក្នុងវិស័យសិល្បៈ បានយូរជាងគេ និងនៅតែល្បីល្បាញដដែល បើទោះបីជា មានរលកក្រោយ មកជាបន្តបន្ទាប់ក៏ដោយ។

ភាពល្បីល្បាញមកទល់សព្វថ្ងៃ ក៏ព្រោះតែ សមត្ថភាព និងចរិតរបស់ កំពួលតារាចម្រៀងរូបនេះ ដែលជាតារា មិនដែល មានរឿងអាស្រូវជាមួយនឹង មិត្តរួមការងារ ឬគ្រួសារ។




ប៉ុន្តែងាកមើលជីវិតឯកជនរបស់លោកវិញម្តង បើទោះបីជា រូបលោក ជាតារាកំពូលតារាចម្រៀង ក៏ការរស់នៅរបស់លោក ប្រកបទៅដោយភាពសាមញ្ញ មិនឡូយឆាយ ដូចតារាផ្សេង ដែលជារឿយៗ ពួកគេ តែងតែមានផ្ទះទ្រនំខ្ពស់ ឬក៏វីឡាជាច្រើនជាន់ជាដើម។
សម្រាប់ លោក ព្រាប សុវត្ថិវិញ គឺរូបលោក រស់នៅជាមួយនឹង ផ្ទះឈើបែបបុរាណ ដែលសាងសង់នៅ ទីក្រុងភ្នំពេញ ជាមួយនឹងការរចនាម៉ូតយ៉ាងស្រស់ស្អាត អមជាមួយនឹង រុក្ខជាតិ និងផ្កាពាសពេញ។ ចំណែកឯ នៅខាងមុខផ្ទះ រូបលោក ក៏បានបើកហាងកាហ្វេតូចមួយផងដែរ។




 



វាពិតជាប្លែកសម្រាប់ លោក ព្រាប សុវត្ថិ ដែលជាតារាម្នាក់ មិនលេងម៉ូតផ្ទះវីឡា បែរជារចនាផ្ទះតាមបែបបុរាណទៅវិញ ប៉ុន្តែទោះជាយ៉ាងណា ក៏មើលទៅស្រស់ស្អាត និងទាក់ទាញម្យ៉ាងផងដែរ ឃើញហើយពិតជាចង់រស់នៅ ជាមួយនឹង បរិយាកាសបែបធម្មជាតិ៕



 



 



 



 



 



 



 



 



 



 



 



 



 



 



 



 



 



 



Related Posts:

0 comments:

Post a Comment