
យុវតីជនជាតិចិនស្រស់ស្អាតម្នាក់អាយុ ១៩ ឆ្នាំ ត្រូវប៉ូលិសចាប់ខ្លួន ព្រោះនាងបានបង្ហោះសាលេងសើចលើបណ្តាញសង្គមដោយប្រកាសថានឹងផ្តល់សេវាកម្មផ្លូវភេទឥតគិតថ្លៃដល់បន្ទប់សណ្ឋាគាររបស់នាង រហូតធ្វើឲ្យមនុស្សប្រមាណ ៣ ពាន់នាក់សម្រុកមក។

បើតាមសារព័ត៌មាន News.com.au បានចុះផ្សាយថា កញ្ញា Ye Mouyi ដែលជាជាអ្នកសរសេរប្លុកចិនលើបណ្ដាញសង្គម Weibo បានបង្ហោះសាថា «នរណាក៏បានមកជួបខ្ញុំដល់បន្ទប់ អាចឡើងគ្រែជាមួយខ្ញុំឥតគិតថ្លៃ បន្ទប់ ៦៣១៦»។ ការបង្ហោះសាដូច្នេះ ខណៈពេលនាងកំពុងស្នាក់នៅក្នុងសណ្ឋាគារ Hilton នៅឆ្នេរហៃតាងក្នុងក្រុងសាន់យ៉ាខេត្តហៃណា ភាគខាងត្បូងប្រទេសចិន។

គ្រាន់តែបង្ហោះសាដូច្នេះភ្លាម នៅម៉ោង ៨ យប់ថ្ងៃទី ១ ខែមីនា អ្នកប្រើប្រាស់អ៊ីនធឺណិត ប្រមាណ ៣ ពាន់នាក់ តម្រង់គោលដៅមកសណ្ឋាគារ ហើយខលមកសណ្ឋាគារឥតដាច់ដើម្បីសួរនាំរឿងបន្ទប់ ព្រោះគិតស្រីស្អាតរូបនេះនិយាយមែនទែន។

ព្រោះតែរឿងកាន់តែធំ ស្រីស្អាតសាច់ខ្ចីអាយុ ១៩ ឆ្នាំ បានសុំគ្រប់គ្នាឈប់ចែកចាយសានោះ តែអង្ករបានក្លាយជាបាយ ព្រោះមនុស្សជាច្រើនផ្អើលភ្លូកទឹកភ្លូកដីជឿនាងបាត់ទៅហើយ តែទីបំផុតនាងបានសុំខាងសណ្ឋាគារចាកចេញឲ្យលឿនបំផុតនៅម៉ោង ១០ យប់។ ក្រោយមកក៏ត្រូវប៉ូលិសចាប់ខ្លួន ព្រោះតែខាងសណ្ឋាគារបានប្តឹង ពីបទអំពើពេស្យាចារសាធារណៈនាំឲ្យមនុស្សម្នា ចង់ប្រព្រឹត្តរឿងផ្លូវភេទដូច្នេះ។

ទីបំផុត Mouyi ត្រូវបានឃុំខ្លួនរយៈពេល ១៥ ថ្ងៃ និងពិន័យប្រាក់ ៥០០ យន់ ទុកជាការព្រមានកុំឲ្យថ្ងៃក្រោយព្រោះតែចង់បានការគាំទ្រលើបណ្តាញសង្គម បែរជាធ្វើរឿងលេចសើចដូច្នេះ៕


0 comments:
Post a Comment