
ព្រះតេជគុណព្រះនាម កុយ ភីរម្យ បានបង្ហោះនូវព័ត៌មានគួរឲ្យភ្ញាក់ផ្អើលនៅលើគណនីរបស់ព្រះអង្គឈ្មោះ Koy Phirum ដោយព្រះអង្គបានសង្ឃដីកាថាៈ «មាសដែលអាត្មាកាន់នៅក្នុងដៃនេះ ៧តម្លឹង ស្រុករវៀង ខេត្តព្រះវិហារ តំបន់រ៉ែមាស សូម្បីជិះគោយន្តតាមផ្លូវក៏ ជិះកិនមាសដែរ និយាយមែន! ញោមស្រី គាត់មកទីនេះ៤ឆ្នាំហើយ ដើម្បីប្រកបរបរទិញមាស ។»ព្រះតេជគុណ កុយ ភីរម្យ បានសរសេរក្នុង Comment ថាៈ «អាត្មាក៏មិនចង់ជឿដែរ តែនេះអាត្មាជួបផ្ទាល់ តំបន់រ៉ែមាស គឺចឹងឯង» ។ ហើយព្រះអង្គក៏បានបន្ថែមទៀតថា «ពេលទៅភ្នំពេញវិញ អាត្មាផុស ពីរបៀប រកមាស លក្ខណៈខ្នាតតូច និងខ្នាតធំ» ៕









0 comments:
Post a Comment