

ខ្សែភាពយន្តចិន ដែលលោកអ្នកស្ទើរតែស្គាល់ថាជារឿងបុរាណ ប្រើយុទ្ធសិល្ប៍ ហោះហើរ និងមានទេវតានៅឋានលើនោះ នៅចាំទេរឿង យុទ្ធសិល្ប៍ទេវបុត្រណាចា កាលពីតូចដែលមានមុខមាត់គួរឲ្យស្រលាញ់ និងដើរតួជាកុមារ ណាចា កាលពីជាង ១០ ឆ្នាំមុននោះ តាមពិតនាងគឺជាមនុស្សស្រីសោះ។ នាងមានឈ្មោះ Song Zu Er វ័យ១៩ ឆ្នាំហើយ។

ដោយថ្មីៗនេះ Song Zu Er ទើបតែលេចមុខសាជាថ្មី ដែលធ្វើឲ្យអ្នកមនុស្សជាច្រើនទាំងក្នុង និងក្រៅសិល្បៈចិនភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះតែរូបសម្រស់ដ៏ស្រស់ស្អាត។ តារាស្រីដែលឈ្មោះក្រៅថា Little Crystal Liu បានចូលប្រឡូកក្នុងវិស័យសម្ដែងតាំងពីអាយុ ៧ ឆ្នាំ ដែលដើរតួជាកុមារ ណាចា។ ក្រោយពេលចេញមុខជាថ្មីតារាកើតឆ្នាំ ១៩៩៨ រូបនេះ ត្រូវបានគេសរសើរថាសម្រស់នៅតែស្អាតដូចពីក្មេង ហើយជាសម្រស់ធម្មជាតិពិតៗទៀតផង។ ព្រោះតែទេពកោសល្យសម្ដែងបានល្អ ឥឡូវប្អូនជីដូនមួយ Shu Chang បានដើរតួសម្ដែងឡើងវិញ ហើយថ្មីៗ Song Zu Er ក៏ទើបតែថតរូបឲ្យទស្សនាវដ្ដីល្បីៗមួយចំនួនដែរ៕សូមទស្សនារូបភាពខាងក្រោម៖





















0 comments:
Post a Comment