
បុរសជនជាតិថៃម្នាក់ត្រូវបានខ្លាឃ្មុំខាំ និងខ្ញាំរបួសពេញខ្លួន បន្ទាប់ពីបុរសរូបនេះយកចំណីទៅដាក់បញ្ឆោតលឹបលៗនៅពីមុខខ្លាឃ្មុំដ៏ធំមួយក្បាល។ បុរសរងគ្រោះមានឈ្មោះ Naiphum Promratee អាយុ ៣៦ឆ្នាំ បានប្រើខ្សែបន្តោងបាយមួយចានដាក់ទៅក្នុងបរិវេណខ្លាឃ្មុំ អំឡុងពេលទៅលេងវត្តមួយនៅខេត្តផេតឆៈប៊ុន ប្រទេសថៃ។ ការដាក់ចំណីបែបលឹបលៗនេះ បានធ្វើឲ្យខ្លាឃ្មុំខឹងខ្លាំង រហូតវាហក់លោតមកទាញជើងនាំគាត់ទៅកន្លែងរបស់វាទាំងកម្រោល។



ខ្លាឃ្មុំបានប្រើធ្មេញខាំហែកស្បែកបុរសរងគ្រោះ ធ្វើឲ្យអ្នកឈរមើល និងមិត្តភ័ក្ដិផ្សេងទៀតកាន់តែភិតភ័យព្រួយបារម្ភ។ ពួកគេបានយកដំបងដែកវាយខ្លាឃ្មុំពីលើតិចៗ និងជះទឹកត្រជាក់លើដែរ តែវាមិនព្រមលែង បែររឹតតែធ្វើឲ្យខឹងខ្លាំង រួចខាំអូសទាញបុរសរងគ្រោះទៅកណ្ដាល និងចុងក្រោយនាំទៅទ្រុងដែករបស់វា រហូតក្រុមសង្គ្រោះទៅដល់ ទើបអាចសង្គ្រោះបាន។



បន្ទាប់ពីដណ្ដើមបានបុរសរងគ្រោះពីមាត់ខ្លាឃ្មុំ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗជាមួយរបួសឈាមស្រោចពេញខ្លួន តែមិនគំរាមកំហែងដល់អាយុជីវិតទេ។ ពេលនេះ គាត់បានធូរស្បើយ និងអាចនិយាយវិញបានហើយ៕
*រូបភាពពេលរងគ្រោះពេលយកចំណីបញ្ឆោតខ្លាឃ្មុំ


**រូបភាពពេលខ្លាឃ្មុំទាញអូសចូលទ្រុងរបួសដាច់ស្បែកឈាមពេញខ្លួន




***រូបភាពពេលក្រុមសង្គ្រោះមកទាន់ រួចបញ្ជូនទៅមន្ទីរ







សូមទស្សនាវីដេអូខាងក្រោម៖
0 comments:
Post a Comment