
បុរសសជាអ្នកកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់ ធ្លាប់ទាក់ទងនារីជាច្រើន ដោយគ្រាន់តែលេងសើចប៉ុណ្ណោះ។ ប៉ុន្តែពេលអាយុកាន់តែច្រើន រូបគេក៏ចាប់ផ្ដើមនឹកគិតចង់បានប្រពន្ធម្នាក់ ជាគូជីវិតជាប់លាប់។ អ្នកមានទ្រព្យសម្បត្តិរូបនេះ បានសម្រេចចិត្ត ផ្ដល់លុយ ៥ពាន់ដុល្លារ ដល់នារី ៣នាក់ផ្សេងគ្នាដែលស្ថិតក្នុងជម្រើស រួចរង់ចាំដានមើលថា តើនារីទាំង ៣នាក់នោះ យកលុយទៅធ្វើអ្វី ដើម្បីសម្រេចចិត្តជ្រើសរើសយកធ្វើជាប្រពន្ធតាមក្រោយ។
នារីទី១ មានរូបសម្បត្តិស្អាតបាត ចូលចិត្តធ្វើខខ្លួន និងមានភាពស៊ីវិល័យខ្លាំង។ ពេលទទួលបានលុយនោះ នាងសប្បាយចិត្តខ្លាំងណាស់ ក៏យកលុយទៅហាងសាឡន ធ្វើសក់ តុបតែងខ្លួន ត្រាំទឹកដោះគោ ដុះខាត់ស្បែក យ៉ាងស្អាត។ បន្ទាប់មក នាងបានទៅទិញសំលៀកបំពាក់យ៉ាងទាន់សម័យឡូយឆាយ និងស្លៀកពាក់យ៉ាងរៀបរយ ទើបទៅជួបសេដ្ឋីនោះវិញ។ នាងបានប្រាប់សេដ្ឋីនោះថា៖ "អូនធ្វើបែបនេះ គឺដើម្បីឲ្យមានភាពទាក់ទាសម្រាប់បង ព្រោះអូនស្រលាញ់បងខ្លាំងណាស់"។ សេដ្ឋីមានការភ្ញាក់ផ្អើលខ្លាំង។

នារីទី២ ស្រលាញ់សេដ្ឋីនោះខ្លាំងណាស់ ហើយពេលទទួលបានលុយ ៥ពាន់ដុល្លារ នាងបានសម្រេចចិត្តទិញរបស់ថ្លៃៗជាច្រើនជាកាដូជូនសេដ្ឋីវិញ ដោយមិនគិតចង់បានខ្លួនឯងឡើយ។ នាងបានទិញកុំព្យូទ័រ ទូរសព្ទ សំលៀកបំពាក់ថ្លៃៗ និងសម្ភារៈវាយកូនហ្គោលមួយឈុតទៀតផង ឲ្យទៅសេដ្ឋី។ នារីទី២ នេះ បានប្រាប់សេដ្ឋីថា៖ "អូនបានយកលុយទាំងអស់ទៅទិញរបស់ឲ្យបង ព្រោះអូនស្រលាញ់បងខ្លាំងណាស់"។ សេដ្ឋីភ្ញាក់ផ្អើលជាថ្មី។
នារីទី៣ ជាមនុស្សចេះគិតច្រើន ចេះគ្រប់គ្រងលុយកាក់ មិនសូវចេះតែងខ្លួន មិនសូវចូលចិត្តទិញរបស់ថ្លៃៗទេ។ ពេលទទួលបានលុយ ៥០០០ដុល្លារភ្លាម នាងបានយកទៅវិនិយោគ នៅក្នុងទីផ្សារភាគហ៊ុន។ ក្រោយមក នាងបានចំណេញជាច្រើនម៉ឺនដុល្លារ។ នាងបានសម្រេចចិត្ត ប្រគល់ ៥០០០ដុល្លារទៅឲ្យសេដ្ឋីវិញ រួចបើកគណនីរួមមួយជាមួយសេដ្ឋី ដាក់វិនិយោគលុយដែលនៅសល់បន្តទៀត។ នាងបានប្រាប់សេដ្ឋីថា៖ "អូនចង់សន្សំលុយ សម្រាប់អនាគតយើងទាំង២ ព្រោះអូនស្រលាញ់បងខ្លាំងណាស់"។ សេដ្ឋីពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ជាមួយនារីទី៣។

ឥឡូវនេះ ដល់ពេលសេដ្ឋីសម្រេចចិត្តហើយ! ក្នុងនាមអ្នកជាមនុស្សប្រុសម្នាក់ សាកទាយមើលថា តើសេដ្ឋីនឹងរើសយកនារីម្នាក់ណា ធ្វើជាប្រពន្ធ? សាកពិចារណាហើយចាំឆ្លើយ…។
មួយសប្ដាហ៍ក្រោយមក សេដ្ឋីក៏បានសម្រេចចិត្តរើសថ្ងៃរៀបការជាមួយនារីទី១ ដែលមានរូបរាងស្អាតបាត ចេះតែងខ្លួន និងទាន់សម័យ។ ស្ទើរ ៩០ភាគរយ គិតថាសេដ្ឋីនឹងគិតថា សេដ្ឋីជ្រើសរើសនារីទី៣ ព្រោះនាងចេះគិត ចេះគ្រប់គ្រងទ្រព្យសម្បត្តិ ខុសពីនារីទី១ និងទី២។ តែត្រូវចាំថា មនុស្សប្រុស គឺនៅតែជាមនុស្សប្រុស តែងមើលលើសម្ផស្ស មុនចិត្តគំនិត មិនមែននារីចេះគិតច្រើន សុទ្ធតែមានសំណាងនោះទេ។

តម្លៃអប់រំនៃរឿងនេះ៖ ជាមនុស្សស្រី មិនត្រូវសាំញ៉ាំពេកទេ ព្រោះតួនាទីរកលុយចម្បងគឺជាមនុស្សប្រុស។ មនុស្សស្រី ត្រូវខ្វល់ខ្វាយឲ្យបានច្រើនទៅលើសម្រស់របស់ខ្លួន ព្រោះមនុស្សប្រុសតិចណាស់ ដែលមិនគិតលើរូបសម្រស់។ មនុស្សស្រីដែលចេះគិតច្រើនពេក សាំញ៉ាំខ្លាំងពេក ពេលខ្លះបែរជាធ្វើឲ្យមនុស្សប្រុសធុញទ្រាន់ទៅវិញ។ បើចង់ចងចិត្តមនុស្សប្រុសម្នាក់ ត្រូវគិតលើរូបសម្រស់ បូករួមទាំងចិត្តគំនិតផង។
ពេលនិយាយរឿងនេះ មនុស្សស្រីជាច្រើន គិតថាអយុត្តិធម៌ ប៉ុន្តែជារឿងពិតក្នុងសង្គមបច្ចុប្បន្ន។ ដូច្នេះហើយ ទើបមនុស្សស្រីដែលរៀនបានខ្ពស់ ច្រើនតែពិបាករកគូស្រក ព្រោះតែនាងមិនសូវចេះតុបតែងខ្លួន ហើយនាងគិតច្រើនខ្លាំងពេក។ បើមនុស្សប្រុសមិនគិតសម្រស់ មិនមែននាំគ្នាទៅ KTV ច្រៀងលេងសប្បាយ ឱបស្រីតែងខ្លួនស្អាតៗនោះទេ។ គេប្រាកដជាគិតប្រពន្ធកូនសំខាន់ ជាងទៅដើរលេងផឹកស៊ីឥតប្រយោជន៍។ ទោះបែបនេះ ក៏មានមនុស្សប្រុសមួយចំនួនតូច គិតលើប្រពន្ធដែលមានគំនិត ជាងរូបសម្បត្តិ មិនមែនថាទទេសោះនោះទេ៕

ប្រភព៖ khmer75 សូមអរគុណ!!!
0 comments:
Post a Comment