
ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ១៥រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធស័ករាជ២៥៦១ ត្រូវនឹងថ្ងៃទី16 ខែមីនា ឆ្នាំ2018 ក្រុមការងារសម្ពន្ធយុវជនស្រឡាញ់សន្តិភាពសាខារាជធានីភ្នំពេញ បានចូលរួម ពិធីសំណេះសំណាល និង ចែកក្រម៉ា (ទូទុង) និង សម្ភារៈសិក្សាដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា ក្បាលជ្រោយ សាគូរ៉ា ។ ក្រោមអធិបតីភាព ឯកឧត្តម ជិន ប៊ុនធឿន លេខាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន សម្ពន្ធយុវជនស្រឡាញ់សន្តិភាពសាខារាជធានីភ្នំពេញ ។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមប្រធានបានពាំនាំនូវពាក្យផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។




អធិបតីភាព ឯកឧត្តម ជិន ប៊ុនធឿន លេខាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន សម្ពន្ធយុវជនស្រឡាញ់សន្តិភាពសាខារាជធានីភ្នំពេញ ។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមប្រធានលោកក៏បានពាំនាំនូវប្រសាសន៍ដ៏ថ្លៃថ្លាផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅដល់លោកគ្រូ អ្នកគ្រូ ។ នាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ជិន ប៊ុនធឿន ក៏បានឆ្លៀតពេលក្នុងការផ្តល់បទសម្ភាសន៍ជូនទៅដល់អ្នកសារពត៌មានមួយចំនួនផងដែរ៕















0 comments:
Post a Comment