
ក្រុងញូវយ៉ក : តើអ្នកស្រឡាញ់សត្វចិញ្ចឹមដល់កម្រិតណា? ដូចជា ចំណាយលុយទិញអាវក្រៅស្រោបមាស 24K ជាលើកដំបូងក្នុងលោក និងប៉ាក់ឌិនជាមួយគ្រីស្ដាល់ស្វារ៉ូវស្គី និងគ្រាប់ពេជ្រខ្មៅ? វាជាប្រភេទអាវក្រោះតម្លៃតែ ១៣៧០០០ ដុល្លារសម្រាប់ការពារពីការខាំ និងទប់ទល់ចំពោះមុខកាំបិត។

អាវក្រៅឆ្កែដ៏ថ្លៃបំផុតក្នុងលោកនេះ ជាលទ្ធផលនៃកិច្ចសហការរវាង Doggy Armour និង VeryFirstTo ជាក្រុមហ៊ុនតែមួយដែលបានផ្ដល់ជម្រើសវិស្សមកាលចុងក្រោយដល់អ្នកគាំទ្រ James Bondនិងសៀវភៅពណ៌ប្រណីតបំផុតក្នុងលោក។

សម្លៀកបំពាក់ឆ្កែដ៏ថ្លៃនេះ ផលិតឡើងពីមាសណាណូ 24K «វាយនភណ្ឌមាស» ស្រោបក្រណាត់ និងប៉ាក់មាស ៩៩,៩៩ ភាគរយ។ អតិថិជនក៏មានជម្រើសជ្រើសយកអាវក្រៅរចនាជាមួយគ្រីស្ដាល់ស្វារ៉ូវស្គី ២០ គ្រាប់ និងពេជ្រខ្មៅ ២០ គ្រាប់ផងដែរ។

ស្ថាបនិក VeryFirstTo ម៉ាសេល ណូប៊ីល បាននិយាយថា៖ «អរគុណដល់ អាវក្រោះឆ្កែ Doggy Armour សម្រាប់ទាំងការការពារខ្លួន និងរំលេចសម្រស់មាសភ្លឺព្រាកៗ។ លោកអ្នកនឹងមិនធ្លាប់បានឃើញឆ្កែ Labrador សម្បុរមាស ឆ្កែដាចសាន់ដ៏ហ៊ឺហារ ឆ្កែឃីងឆាលី ស្ប៉ានីញែល ដ៏ស្រស់ស្អាត»។

អាវក្រៅស្រោបមាសរបស់ឆ្កែតម្លៃ ១៣៧០០០ ដុល្លារ បូកបញ្ចូលទាំងសេវាកម្មដេរប៉ាក់ប្រណីតដើម្បីធានាពីគុណភាពខ្ពស់ និងស័ក្ដិសមនឹងទំហំឆ្កែ៕


0 comments:
Post a Comment