
ប្លែកៗ៖មានមនុស្សជាច្រើនបានធ្វើការសាកចិត្តដៃគូរបស់គេតាមរបៀបខុសៗគ្នា ដើម្បីចង់ដឹងពីទំហំទឹកចិត្ត និងការស្រលាញ់ថា មនុស្សម្នាក់នោះមានចំពោះគេកម្រិតណា។ ដូចគ្នានេះដែរ នារីម្នាក់បានសាកចិត្តមិត្តប្រុសរបស់នាងដោយធ្វើល្បិចថា "ខ្លួនមកថ្ងៃខែ"និងបណ្ដាលឲ្យមានឈាមពេញលើគ្រែគេង។

នារីម្នាក់បានរៀបចំគម្រោងសាកចិត្តមិត្តប្រុសរបស់នាង ដោយបានលួចលាយឈាមក្លែងក្លាយយ៉ាងច្រើន កំឡុងពេលមិត្តប្រុសរបស់នាងកំពុងគេងលក់។ បន្ទាប់មកនាងបានលាបឈាមលើខោ រួចចាក់ទៅគ្រែ ធ្វើយ៉ាងណាឲ្យដូចនាងមករដូវពិតៗ។ ក្រោយមកទៀត នារីរូបនេះបានព្យាយាមធ្វើយ៉ាងណាឲ្យមិត្តប្រុសភ្ញាក់តែមិនភ្ញាក់ រហូតនាងហៅឲ្យក្រោកឡើងឃើញនាងមានឈាមច្រើន ក៏ភ្ញាក់ផ្អើលតែម្ដង។

នារីខាងលើ បានកុហកបុរសជាសង្សារថា នាងមិនអាចដើរ ឬក្រោករួចទេ ព្រោះឈឺចាប់ក្នុងពោះខ្លាំងពេក ឃើញដូច្នេះមិត្តប្រុសខំស្រវេស្រវាយកទឹកកកមកស្អំឲ្យ និងរត់ចុះទៅទិញថ្នាំ ក្នុងគោលបំណងចង់បន្ថយការឈឺពោះរបស់នាង ហើយនៅពេលដែលគាត់គ្រានាងចេញពីលើពូក នាងស្រាប់តែស្រែកថា នេះជាការបញ្ជោត (Prank) ទេ សុំទោសផង។យ៉ាងណាមិញ វីដេអូមួយនេះកំពុងធ្វើឲ្យមនុស្សជាច្រើននៅលើអ៊ីនធឺណិតមានការច្រណែនថា កម្រនឹងមានបុរសដែលចេះយល់ចិត្ត បារម្ភ និងស្រលាញ់ ដូចបុរសម្នាក់នេះធ្វើដាក់សង្សាររបស់គាត់ណាស់៕ សូមទស្សនាវីដេអូខាងក្រោម៖
0 comments:
Post a Comment