
ថ្មីៗនេះវេបសាយបរទេសបានបង្ហោះរឿងរ៉ាវរបស់អ្នកលេងហ្វេសប៊ុកម្នាក់ ដោយរឿងរ៉ាវនេះមានដូចតទៅ៖ខ្ញុំជាមនុស្សស្រីចូលចិត្តរស់នៅបែបស្ងប់ស្ងាត់ ជាកូនស្រីទោល អាយុ២៨ហើយតែនៅមិនទាន់ធ្លាប់មានសង្សារ មិនធ្លាប់ស្រលាញ់អ្នកណាឡើយ ថ្ងៃមួយខ្ញុំបានមានឱកាសស្គាល់ "ជុល" តាមរយៈវេបសាយមួយ រូបគាត់មនុស្សប្រុសដែលមានមុខមាត់ស្អាត គាត់មិនសូវនិយាយអ្វីផ្អែមល្ហែម ពួកយើងនិយាយគ្នាត្រូវដងត្រូវផ្លែ ខ្ញុំមានអារម្មណ៍ម៉្យាងដែលមិនធ្លាប់កើតមានពីមុនសោះឡើយ ហើយពួកយើងបានមានស្នេហាជាមួយគ្នាតាមអ៊ីនធើណែត នៅពេលនោះពួកយើងមានសេចក្ដីសុខណាស់។

ពេលនោះខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំមានសេចក្ដីសុខណាស់រាល់ថ្ងៃ គាត់ផ្ញើបាច់ផ្កាមកឲខ្ញុំទាំងព្រឹកទាំងល្ងាច ខ្ញុំមានអារម្មណ៍ថាស្នេហាដែលគាត់ប្រគល់មកឲខ្ញុំនឹងគ្មានថ្ងៃប្រួលប្រែ មួយខែកន្លងផុតទៅ គាត់មករកខ្ញុំដល់កន្លែងដែលខ្ញុំរស់នៅ ពេលនោះជាការជួបគ្នាលើកដំបូង រូបពិតគាត់សង្ហាជាងក្នុងរូបទៀត ថ្ងៃនោះពួកយើងញ៉ាំបាយរួចរាល់ ហើយក៏…ទៅទិញរបស់ គាត់ទិញរបស់ថ្លៃៗឲខ្ញុំយ៉ាងច្រើន ពេលនោះខ្ញុំមានអារម្មណ៍ថាគាត់ជាមនុស្សល្អសែនល្អនឹងខ្ញុំខ្លាំងណាស់។

ក្រោយមកគាត់ក៏ត្រឡប់ទៅវិញ ពេលគាត់ត្រឡប់ទៅវិញខ្ញុំក៏ញាត់ប្រាក់ឲគាត់បន្តិចបន្តួច ព្រោះខ្លួនខ្ញុំក៏មានប្រាក់ចំណូលល្អ ឪពុកខ្ញុំក៏ជាថៅកែក្រុមហ៊ុន ទោះបីជាក្រុមហ៊ុនតូចតែអាចនិយាយបានថាភាពជោគជ័យមិនតូចឡើយ ពេលដំបូងគាត់បដិសេធមិនព្រមទទួល ទីបំផុតក៏ទទួលយកទៅ ត្រឡប់ទៅហើយយើងនៅតែទាក់ទងគ្នាដូចដើម គាត់ធ្វើឲខ្ញុំមានក្ដីសុខរាល់ថ្ងៃ ធ្វើឲខ្ញុំមានអារម្មណ៍ថាគាត់មើលថែយកចិត្តទុកដាក់ចំពោះខ្ញុំយ៉ាងល្អមិនប្រួលប្រែ ខ្ញុំមានអារម្មណ៍ថាខ្ញុំជួបមនុស្សល្អហើយ។

៣ខែក្រោយមក គាត់បានមកជួបឪពុកម្ដាយរបស់ខ្ញុំនៅឯផ្ទះ ពេលនោះពេលចុងឆ្នាំហើយ ខ្ញុំមានសេចក្ដីសុខណាស់ រំភើបរកអ្វីប្រៀបពុំបាន គាត់ត្រៀមនឹងមកចូលស្ដីដណ្ដឹងខ្ញុំហើយ ខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំជិតមានគ្រួសារកក់ក្ដៅ ប៉ុន្ដែនឹកស្មានមិនដល់នោះគឺ ក្រោយពីគាត់មកដល់ផ្ទះខ្ញុំបាន២ថ្ងៃ ប្រាក់របស់ឪពុកខ្ញុំរាប់ម៉ឺនដុល្លារបានបាត់ ព្រោះឪពុកខ្ញុំទើបតែបើកប្រាក់ខែមកប៉ុន្មានថ្ងៃមុនដើម្បីឲកម្មករ ពេលនោះខ្ញុំមិននឹកសង្ស័យគាត់សូម្បីតែបន្តិច ប៉ុន្ដែនឹកស្មានមិនដល់គឺ…។

ឪពុកខ្ញុំបានយកវីដេអូពីកាមេរ៉ាសុវត្ថិភាពមកមើលភ្លាមៗ ពួកយើងបានឃើញសង្សារខ្ញុំលួចចូលទៅក្នុងបន្ទប់សម្រាប់ដាក់ប្រាក់ ហើយបានដើរចេញមក ខ្ញុំភ្ញាក់ព្រើតទន់ជង្គង់ ហើយបានទូរស័ព្ទទៅរកគាត់ភ្លាមៗ តែពេលនោះតេមិនចូលឡើយ ទោះបីវីធីណាក៏ទាក់ទងមិនបាន ពេលនោះខួរក្បាលខ្ញុំវិលវល់ ខ្ញុំត្រូវចាញ់បោក…ខ្ញុំយកចោរចូលមកក្នុងផ្ទះ ការបោកប្រាស់បែបនេះវាអាក្រក់បំផុត បោកឲខ្ញុំស្រលាញ់ ហើយមកយកប្រាក់ខ្ញុំទៀត នេះមកពីខ្ញុំមិនធ្លាប់មានសង្សារ ពេលមានមនុស្សប្រុសចូលមកបន្តិចក៏សប្បាយចិត្ត កំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ…។
និយាយដល់ត្រង់ហ្នឹងសូមដាស់តឿនគ្រប់ៗគ្នា អ្នកគួរស្គាល់ភាគីម្ខាងទៀតឲបានច្បាស់មុននឹងមានស្នេហាជាមួយគ្នា មិនដូច្នោះទេអ្នកនឹងត្រូវខូចចិត្ត។
ប្រភព WESHARE
0 comments:
Post a Comment