
អាម៉ាប់តូច និងលោកនេន ស៊ីុវឡុង ធំៗអស់ហើយតែនៅតែស្និទ្ធស្នាលនឹងគ្នាដដែល
តួ អាម៉ាប់តូច និងលោកនេន ស៊ីវឡុង នៅក្នុងរឿង "កូននាគសាវលីញ" គឺជាតួសំខាន់មួយនៅក្នុងសាច់រឿងដោយលោកនេន ស៊ីវឡុង ដែលជាកូននេនរបស់វត្តសាវលីញចេះក្បាច់គុណកុងហ្វូខ្លាំងពូកែមានថាមាឌតូចធំ ឬមនុស្សចាស់នោះទេគឺគេវាយអោយដួលទាំងអស់ រីឯអាម៉ាប់តូច វិញកំពូលញ៉ែស្រីមិនរើសមុខថាក្រមុំ ឬវ័យប្រហាក់ប្រហែលគ្នាទេ ឲ្យតែស្អាតគឺញ៉ែទាំងអស់។

លោកនេន ស៊ីវឡុង មានឈ្មោះថា Ashton Chen មានអាយុ ២៩ ឆ្នាំដែលត្រូវបានគេស្គាល់តាមរយៈរឿងកំប្លែងដែលមានចំណងជើងថា "Shaolin Popey ll Messy Timple" ប៉ុន្តែលោកបានបាត់មុខពីសិល្បៈមួយរយៈព្រោះតែលោកត្រូវធ្វើដំណើរទៅសិក្សានៅសហរដ្ឋអាមេរិកដោយបញ្ចប់ថ្នាក់ទី ១២ នៅទីក្រុងញ៉ូយក ដោយការស្រឡាញ់អាជីពសិល្បៈលោកក៏បានត្រឡប់មកប្រឡូកនៅក្នុងវិថីសិល្បៈម្ដងទៀតនៅឆ្នាំ ២០១០។

ចំណែកឯ អាម៉ាប់តូច វិញមានឈ្មោះថា Siu Man Fuk មានអាយុ ២៧ ឆ្នាំដោយលោកបានចូលប្រឡូកនៅក្នុងសិល្បៈតាំងពីអាយុ ៣ ឆ្នាំមកម៉្លេះ ហើយលោកក៏បានផ្អាកពីសិល្បៈមួយរយៈដោយសារតែរវល់នឹងការសិក្សា បន្ទាប់មកក៏បានវិលចូលប្រឡូកនៅក្នុងសិល្បៈវិញនៅឆ្នាំ ២០១២ ម្ដងទៀត។

ប៉ុន្តែអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺអ្នកទាំងពីរមិនទាន់រៀបការដូចគ្នា និងពួកគេទាំងពីរអ្នកថតរូបជាមួយគ្នាយ៉ាងស្និទ្ធស្នាលជាមួយគ្នា បើមើលរូបថតប៉ុន្មានសន្លឹកនេះទើបដឹងថាអ្នកទាំងពីរស្រឡាញ់គ្នាប៉ុណ្ណា៕
តោះ! កុំឲ្យខាតពេលយូរ សូមទស្សនាខាងក្រោមនេះជាមួយ Todaysharing ទាំងអស់គ្នា៖























0 comments:
Post a Comment