
ខេត្តកណ្ដាល៖ សូមក្រុមគ្រួសារ ដែលបាត់កូនស្រី កាលពី៣ថ្ងៃមុន ទៅពិនិត្យសាកសព ក្រែងជាកូនរបស់អ្នក? សូមជួយស៊ែរបន្តផងដើម្បីឲ្យក្រុមគ្រួសាររបស់នាងបានមកពិនិត្យមើលឲ្យបានច្បាស់លាស់!!!
ស្ដ្រីម្នាក់ដែលបាត់ខ្លួនរយៈពេល៣ថ្ងៃ កន្លងមក នាងមានឈ្មោះ សេក ប្រណី អាយុ២៣ឆ្នាំ ដែលក្រុមគ្រួសារកំពុងប្រកាសស្វែងរក តើអាចជាមនុស្សតែមួយនឹងសពស្ដ្រីម្នាក់ ដែលត្រូវបានឃាតករកាប់ចញ្ច្រាំ ហើយដាក់ចូលក្នុងទុកទឹកកកក ចំណុចស្ពានព្រែករូង (ក្បែរស្ពានព្រែកតាម៉ាក់) ភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែរឬទេ????
ទន្ទឹមនឹងនេះផងដែរ ដំណឺងដែលបាត់កូនស្រីនោះ គឺបានបង្ហោះដោយគណនីហ្វេសបុកដែលឈ្មោះថា Lina Hur Hur ដែលគាត់បានរៀបរាប់ថា
« មិត្តសម្លាញ់របស់ខ្ញុំបានបាត់ខ្លួនទំនាក់ទំនងលែងបានរយះពេលបីថ្ងៃហើយតាំងពីថ្ងៃទី13.03.2018 ប្រសិនបើបងប្អូនណាបានឃើញគាត់រឺជួបគាត់ជួយប្រាប់ផងតាមលេខទូរសព្ទខាងក្រោម 016602928 ក្រុមគ្រួសារគាត់កំពុងតែរងចាំគាត់ត្រឡប់មកវិញ៕ ឯងទៅណាហេតុអ្វីបាត់ដំណឹងឆឹងបែបនេះគ្រប់ពេលដែលឯងពិបាកឯងតែងតែខលប្រាប់ខ្ញុំចុះពេលនេះឯងទៅណាហេតុអ្វីមិនប្រាប់គ្នាផងគ្រប់បារម្មណ៏ពីឯងណាស់គ្រប់គ្នាស្រឡាញ់និងរង់ចាំឯងត្រឡប់មកវិញ»






ប៉ុន្ដែទោះជាយ៉ាងណា ដើម្បីឲ្យកាន់តែច្បាស់ថាតើជាមនុស្សតែមួយឬយ៉ាងណា សូមបងប្អូនប្រជាពលរដ្ឋជួយចែករំលែកឲ្យក្រុមគ្រួសារ សាច់ញាតិពួកគាត់បានដឹងផង៕
នៅពេលដែលបានព័ត៌មានជាក់លាក់បន្ថែមពីសមត្ថកិច្ច យើងខ្ញុំនឹងចុះផ្សាយជូនជាបន្តទៀត!!!











0 comments:
Post a Comment