
(បរទេស)៖ អ្នកទាំងអស់គ្នាប្រហែលជាមិនទាន់ភ្លេចប៉ូលីសស្រីដ៏ស្រស់ស្អាតបំផុតរបស់ប្រទេសម៉ាឡេស៊ីឈ្មោះ Irene ដែលល្បីពេញបណ្តាញសង្គម និងមានអ្នកគាំទ្រជាច្រើន។ កាលពីថ្ងៃសុក្រទី9 ខែមីនានេះ Irene បានយករបៀបដែលនាងដោះស្រាយជាមួយមនុស្សដែលមិនចេះដឹងគុណ និងអាកប្បកិរិយាមិនល្អ មកចែករំលែកក្នុងបណ្តាញ Facebook ធ្វើអោយអ្នកលេងអ៊ិនធឺណេតមានភាពភ្ញាក់ផ្អើល។
យោងតាមទំព័រហ្វេសប៊ុករបស់នាងបាននិយាយថា នាងបានជំពប់ជើងដួលលើទូរស័ព្ទ iPhone 8+ នៅលើដី នាងក៏បានរើសវា ហើយរង់ចាំម្ចាស់ទូរស័ព្ទនេះទាក់ទងមក។


មិនយូរប៉ុន្មានម្ចាស់ទូរស័ព្ទក៏បានទាក់ទងមករកទូរស័ព្ទរបស់ខ្លួន ហើយបានប្រើអោយនាងយកទៅអោយគេថែមទៀត តែ Irene បាននិយាយថា "ខ្ញុំសុំទោស ខ្ញុំរវល់ណាស់នៅពេលនេះ តើអ្នកអាចមកយកដោយខ្លួនឯងបានទេ?"។ បុរសនោះឆ្លើយដោយមោទនភាពថា "អ្នកគួរតែផ្ញើវាអោយខ្ញុំ ខ្ញុំដឹងថាអ្នកគឺជាចោរ ដែលលួចទូរស័ព្ទរបស់ខ្ញុំ ប្រសិនបើអ្នកមិនផ្ញើវាទៅខ្ញុំ ខ្ញុំនឹងរាយការណ៍ទៅប៉ូលីស ខ្ញុំកំពុងប្រើកម្មវិធី Find My iPhone"។ នាងមិនបានប្រើកំហឹងតបតជាមួយកំហឹងរបស់បុរសនេះនោះទេ នាងបានតបដោយធម្មតាថា "Okay, ខ្ញុំនឹងបន្តការងាររបស់ខ្ញុំទៀត លាហើយ"។


នាងបានបន្តទៀតថា "អ្នកអាចចំនាយពេលរបស់ខ្លួន ទៅស្វែងរកវានៅតាមធុងសម្រាមទៅ ទូរស័ព្ទនេះនៅសល់ថ្មប្រហែល83%ទៀត ខ្ញុំមិនបិទវានោះទេ សូមសំណាងល្អជាមួយវា"។ នាងនិយាយថាការធ្វើបែបនេះជាការផ្តល់មេរៀនមួយដល់គេអោយស្គាល់ពីអ្វីដែលល្អ និង ការគោរពដល់អ្នកដែលខំជួយ៕


0 comments:
Post a Comment