
មានខ្សែវីដេអូមួយ ដែលបានផ្តិតយកនូវរូបភាពនារីម្នាក់ ដែលបានដោះអាវរបស់នាងចេញសន្សឹមៗនៅកន្លែង តុផឹកស៊ី។នៅពេលថ្មីៗនេះដែរ កំពុងតែផ្ទុះមានការចាប់អារម្មណ៏យ៉ាងច្រើន ដែលបានជជែកវែកញែកយ៉ាងកក្រើក នៅលើបណ្តាញសង្គមហ្វេសបុកនៅ តៃវ៉ាន់។
បើយោងតាមការត្រួតពិនិត្យមើល ក្នុងខ្សែវីដេអូ ដែលបង្ហាញពីសកម្មភាពនារីម្នាក់នេះ គឺនាងសម្រស់ស្អាត ហើយមានសក់វែង មុខមាត់មិនចាញ់តារាប៉ុន្មាននោះទេ តែនៅទីនោះហាក់ដូចជាមានតែនាងម្នាក់គត់ ដែលជានារីអង្គុយនៅកន្លែងតុផឹកស៊ី មួយនោះ។


ជាដំបូងបើតាមគេសង្កេតមើលទៅឃើញថា តុដែលនាងអង្គុយនោះហាក់បីដូចជាមានសប្បាយរីករាយជាខ្លាំង ប៉ុន្តែមួយសន្ទុះក្រោយមក ក៏មានរឿងរ៉ាវកើតឡើងដែលហាក់ដូចជាមិនសូវជាសមទំនងសោះ។
ដោយមានបុរសម្នាក់ដែលគេមើលពុំឃើញមុខមាត់ច្បាស់លាស់ម្នាក់ បានប្រើពាក្យបង្អាប់នារីកម្នាក់នោះថា មិនមែនជាមនុស្សស្រីនៅបរិសុទ្ធ ហើយឲ្យនារីម្នាក់នោះបញ្ជាក់មកថា ខ្លួននៅបរិសុទ្ធ បើមិនអញ្ជឹងទេ នាងនឹងពិន័យឲ្យផឹកស្រាឲ្យអស់ចំនួន ៥កែវ។
ក្នុងសំណើរនោះដែរ វាពិតជា ថោកទាបខ្លាំងណាស់ ចំពោះនារីម្នាក់នោះ ក្នុងពេលនោះដែរគេឃើញថា នារីម្នាក់នៅប្រហែលជាប៉ង និងដើរចេញពីតុស្រានោះ តែមួយសន្ទុះក្រោយមក ស្រាប់តែនាងក៏បានបញ្ចេញទង្វើរមួយដែលនឹកស្មានមិនដល់។ នៅពេលនោះដែរ នាងក៏ចាប់ផ្តើមដោះអាវក្រៅរបស់នាងចេញ បន្ទាប់មកនាងក៏បន្តដោះអាវក្នុង និងអាវទ្រនាប់របស់នាង ហើយគេក៏ឃើញប្រុសៗនៅទីនោះ បញ្ចេញសម្រែកហ៊ោកញ្ជ្រាវទះដៃយ៉ាងខ្លាំងៗ។


តែមើលទៅនាងហាក់ដូចជាពុំមានការអៀនខ្មាស រារែកចិត្តអ្វីបន្តិចសោះឡើយ។ បែបជានាងធ្វើហាក់បី ដូចជានៅជុំវិញនោះពុំមានអ្វីកើតឡើងទាំងអស់បើទោះបីជាអ្នកនៅអង្គុយនៅទីនោះ បាននិយាយថាឲ្យនាង និងអ្នកខ្លះទៀតបង្អាប់អំពីរូបរាង និងសម្រស់របស់នាងក៏ីដោយ។
បច្ចុប្បន្នខ្សែវីដេអូនេះ កំពុងត្រូវបានចែករំលែកបន្តបន្ទាប់គ្នាយ៉ាងល្បី នៅលើបណ្ដាញ ប៉ុន្តែពួកគេមិនទាន់បានដឹងពីអត្តសញ្ញាណរបស់នារីម្នាក់នោះ និងបុរសៗដែលរួមអង្គុយតុជាមួយគ្នានៅឡើយនោះទេ ។ជាការពិត ទង្វើបែបនេះ មិនសមទទួលបានការអនុគ្រោះពីសំណាក់អ្នកទស្សនាវីដេអូនោះឡើយ៕
រក្សាសិទ្ធដោយ៖ khempire


0 comments:
Post a Comment