
(ភ្នំពេញ)៖ តារាចម្រៀង ខេមរៈ សិរីមន្តទើបតែចេញបទចម្រៀងនៅផលិតកម្មហង្សមាសបានប៉ុន្មានបទប៉ុណ្ណោះ តែតារាចម្រៀងរូបនេះ ឡើងស៊េរីជិះរថយន្ត Rolls Royce តម្លៃខ្ទង់សែនដុល្លារឯណោះ។


ជាក់ស្ដែងថ្មីៗនេះវីដេអូមួយត្រូវបានចែកចាយជាសាធារណៈនូវសកម្មភាព ខេមរៈ សិរីមន្ត ចុះពីរថយន្ត Rolls Royce ស៊េរីឆ្នាំ ២០១៤ ហើយអ្នកគាំទ្រដែលស្រឡាញ់គាំទ្ររូបលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង។


ពាក់ព័ន្ធរថយន្ត Rolls Royce លោក ខេមរៈ ភារុណ ត្រូវជាបងប្រុសបាន ឲ្យដឹងថា មិនមែនជារថយន្ត ខេមរៈ សិរីមន្ត នោះទេ តាមពិតទៅវីដេអូដែលប្អូនប្រុសខ្លួនចុះពីលើរថយន្តនោះគឺថត MV បទចម្រៀង។


លោកថា៖ "ប្អូនប្រុសខ្ញុំចុះពីលើរថយន្ត Rolls Royce គឺថតបទចម្រៀងទេ មិនមែនជារថយន្តគាត់ទេ ហើយបទចម្រៀងហ្នឹងថតរាងយូរដែរហើយមិនមែនទើបតែថ្មីៗនេះទេ គ្រាន់តែថាខ្ញុំមិនចាំមិនដឹងថានៅសាន់ដេ ឬ ហង្សមាស"៕


ប្រភព៖ news.sabay
0 comments:
Post a Comment