Saturday, March 17, 2018

អាសូរខ្លាំងណាស់ឪពុកជីករណ្តៅធ្វើជាផ្នូរទុកគេងលេងជាមួយកូនស្រីរាល់ថ្ងៃដើម្បី



ចិន៖  

បុរសជាឪពុកកសិករក្រីក្រជនជាតិចិនម្នាក់ បានជីករណ្តៅធ្វើជាផ្នូរ ទុកគេងលេងជាមួយកូនស្រីជារៀងរាល់ថ្ងៃ  ដើម្បីកំដរជីវិតចុងក្រោយរបស់កូនស្រី ក្រោយពីគ្រួសារអស់លទ្ធភាពព្យាបាលជំងឺ។

លោក 

Zhang Liyong

 គឺជាកសិកររស់នៅក្នុងខេត្តស៊ីឈួន។ លោកមានកូនស្រីតូចដ៏គួរឲ្យស្រលាញ់ម្នាក់ឈ្មោះ 

Xinlei 

បច្ចុប្បន្ននាងមានអាយុ២ឆ្នាំហើយ។ កុមារី Xinlei កើតមកទទួលរងភាពអយុត្តិធម៌ពីធម្មជាតិ ដោយកើតមានជំងឺដ៏កាចសាហាវ និងគួរឲ្យព្រួយបារម្ភតាំងពីកំណើត ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថា នាងមានបញ្ហាជំងឺកោសិកាឈាមក្រហមធ្ងន់ធ្ងរ ដែលនឹងឈានដល់មហារីកគ្រាប់ឈាមថែមទៀតផង ឬហៅថា 

«Thalassemia»

 ប្រសិនណាបើមិនស្វះស្វែងការព្យាបាលឲ្យបានដិតដល់។

បើតាមប្រភពបានឲ្យដឹងថា កន្លងមកនេះ លោក Zhang និងគ្រួសារបានចំណាយលុយអស់ប្រហែល ១៤,៧២៩ដុល្លារអាមេរិកមកហើយ សម្រាប់ថ្លៃព្យាបាលលើកូនស្រី ខណៈបច្ចុប្បន្នគ្រួសាររបស់លោក កំពុងជួបវិបត្តិហិរញ្ញវត្ថុ គ្មានលទ្ធភាពបន្តជួយព្យាបាលជំងឺកូនស្រីជាទីស្រលាញ់បានទៀតទេ។

លោក Zhang បាននិយាយថា គ្រួសាររបស់លោកបានដើរបុលខ្ចីលុយគេជុំទិស ហើយឥលូវគេក៏លែងឲ្យខ្ចីទៀតដែរ។ នៅទីបំផុត ​លោក និងភរិយាឈ្មោះ 

Deng Min

 ក៏បានសម្រេចចិត្តជីករណ្តៅធ្វើជាផ្នូរមួយជាស្រេច ដើម្បីទុកគេងលេងជាមួយនឹងកូនស្រីបណ្តូលចិត្ត ដើម្បីផ្តល់ភាពកក់ក្តៅ កំដរជីវិតចុងក្រោយ បង្កើតការចងចាំដ៏ល្អបំផុតមួយសម្រាប់នាងបែបនេះតែម្តងទៅ។

«មានតែធ្វើអ៊ីចឹងទេ នាំនាងមកលេងនៅកន្លែងមួយនេះជារៀងរាល់ថ្ងៃ ព្រោះនេះគឺជាកន្លែងដ៏ស្ងប់សុខមួយហើយសម្រាប់នាង»

 ។ នេះតាមសម្តីលោក Zhang បានលើកឡើង។

តាមរយៈរូបភាព និងវីដេអូឃ្លីប ជាមួយនឹងការរៀបរាប់ដ៏កំសត់មួយនេះ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែតជាច្រើន កើតក្តីអាណិតអាសូរ និងខ្លោចចិត្តយ៉ាងខ្លាំងនូវអ្វីដែលបានកើតឡើង មកលើក្មេងស្រីដ៏គួរឲ្យអភ័ព្វនេះ៕




 



 



 



 



 

0 comments:

Post a Comment