
ស្រីដែលជាកូនក្រមុំម្នាក់ រស់នៅក្នុងរដ្ឋ Arizona ត្រូវបានប៉ូលីសចាប់ខ្លួនភ្លាមៗ ដោយសារនាងត្រូវបានចោទប្រកាន់បើកបរបង្កខូចខាត បន្ទាប់ពីនាងបានជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នៅតាមផ្លូវធ្វើដំណើរទៅកាន់អាពាហ៍ពិពាហ៍របស់នាង។

នាង Amber Young ដែលស្ថិតសម្លៀកបំពាក់រ៉ូបពណ៌ ត្រូវបានប៉ូលីសដាក់ខ្នោះដៃទៅក្រោយ និងបញ្ចូលទៅក្នុងរថយន្តប៉ូលីស កាលពីថ្ងៃចន្ទ នៅក្នុងទីប្រជុំជន Marana ចម្ងាយ ៤៨ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Tucson។

អ្នកនាំពាក្យប៉ូលីស លោក Sgt. Chriswell Scott បាននិយាយថា មនុស្សម្នាក់បានរងរបួសស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងនៅវេលាម៉ោងប្រហែល ១០ និង ៣០ នាទី ព្រឹក ស្ថិតនៅផ្លូវប្រសព្វ Orange Grove និង Thornydale។

ប៉ូលីសពុំបាននិយាយពីមូលហេតុដែលកូនក្រមុំវ័យ ៣២ ឆ្នាំ រូបនេះ បើកបរដោយខ្លួនឯង ទៅកាន់ពិធីមង្គលការរបស់នាងនោះទេ។ នៅលើផ្លូវធ្វើដំណើរទៅកាន់ពិធីមង្គលការ Young បានបាត់បង់ម្ចាស់ការក្នុងការបញ្ជារថយន្ត ហើយបង្កឲ្យមានគ្រោះថ្នាក់ដល់រថយន្ត ៣ គ្រឿង។ មន្ត្រីដែលបានទៅដល់កន្លែងកើតហេតុ បានរកឃើញថា Young ស្រវឹងហើយ នាងក៏ត្រូវបានចាប់ខ្លួនពីបទ បើកបរទាំងស្ថានភាពស្រវឹង៕

0 comments:
Post a Comment