
ថៃ៖
សមត្ថកិច្ចក្នុងតំបន់កំពុងបើកការសើុបអង្កេតលើករណីមនុស្សប្រុស-ស្រីនាំគ្នាស្រាតបង្ហាញ រូបសាក់ ស្ថិតនៅផ្សារទំនើបមួយកន្លែង ភាគខាងកើតនៃប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន ដេលីម៉េល របស់ចក្រភពអង់គ្លេស។
កម្មវិធី Rayong Tattoo Convention II ដែលមានការជួបជុំគ្នាពីសំណាក់អ្នកនិយមលេងសាក់ ត្រូវបានគេប្រារព្ធធ្វើឡើងក្នុងបរិវេណផ្សារទំនើបមួយកន្លែង មានទីតាំងស្ថិតនៅខេត្តរ៉ាក់យង។

គួរបញ្ជាក់ថា អ្នកនិយមលេងសាក់ ប្រុស-ស្រីមួយចំនួន ដែលចូលរួមក្នុងកម្មវិធីនេះ ហេតុតែចង់បង្ហាញរូបសាក់ សុខចិត្តស្លៀកសុិចស៊ីបញ្ចេញសាច់ឲ្យគេមើល ហើយអ្នកខ្លះវិញ ថែមទាំងហ៊ានដល់ថ្នាក់ស្រាត អស់រលីងពីខ្លួនថែមទៀត។




លោកបន្តថា វាប៉ះពាល់យ៉ាងខ្លាំងដល់ទំនៀមទម្លាប់ប្រពៃណីរបស់ថៃ ហើយមិនគួរណាគេយកវាមកប្រារព្ធធ្វើ នៅបរិវេណផ្សារទំនើប ដែលជាកន្លែងមហាជនទូទៅដើរឆ្លងកាត់សោះ។
ជុំវិញករណីនេះ លោក Traisoon Niamsap មេបញ្ជាការប៉ូលិសប្រចាំខេត្តរ៉ាក់យង មានប្រសាសន៍ថា បច្ចុប្បន្នកម្លាំងស៊ើបអង្កេត កំពុងតាមដានបន្ត ដើម្បីចង់ដឹងថាតើហេតុអ្វីបានជាបណ្តោយឲ្យកើតមានកម្មវិធីបែបនេះឡើងយ៉ាងដូច្នេះ៕
សូមតាមដានវីដេអូខាងក្រោម៖
0 comments:
Post a Comment