
(ប្រទេសឥណ្ឌា)៖ លោក រ៉ាវី គូម៉ា (Ravi Kumar) ដែលជាវេជ្ជបណ្ឌិតជនជាតិឥណ្ឌាម្នាក់ បានធ្វើដំណើរចម្ងាយជិត ១.០០០ គីឡូម៉ែត្រពីក្រុងញូវដេលី ទៅកាន់ភូមិស៊ូហ្គាអ៊ូលី ដែលស្ថិតក្នុងរដ្ឋប៊ីហា នៃប្រទេសឥណ្ឌា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ដើម្បីរៀបការជាមួយកូនក្រមុំដែលគាត់មិនដែលជួបមុខគ្នាពីមុនមក។
វេជ្ជបណ្ឌិត Ravi Kumar បានរៀបការជាមួយនារីម្នាក់ដែលគាត់មិនធ្លាប់ស្គាល់គ្នាសោះ ហើយបានរងភាពអាម៉ាស់យ៉ាងខ្លាំង បន្ទាប់ពីកូនក្រមុំរបស់គាត់ដឹងថាក្បាលរបស់គាត់ទំពែក។

គ្រួសាររបស់គាត់បានគ្រោងអាពាហ៍ពិពាហ៍នេះឡើងមួយឆ្នាំជាមុន បន្ទាប់ពីឪពុករបស់កូនក្រមុំ បានទៅលេង និងស្នាក់នៅផ្ទះរបស់ឪពុកម្តាយវេជ្ជបណ្ឌិត គូម៉ា បានចំនួន ៣ ដង។ ភាគច្រើននៃថ្ងៃ ដ៏សំខាន់បំផុតក្នុងជីវិតនេះ បានដំណើរការរលូនតាមការគ្រោងទុក ដោយភ្ញៀវពិសាអាហារ អមដោយការប្រគំតន្ត្រីប្រកបដោយបរិយាកាសរីករាយ។
ប៉ុន្តែគូស្វាមីភរិយានេះមិនទាន់ទាំងបានបញ្ចប់ពិធីផ្សំផ្គុំផង គ្រោះអាសន្នក៏បានផ្ទុះឡើង នៅពេលកូន កំលោះហែក្បួនទៅដល់រោងរបស់កូនក្រមុំ។ នោះគឺនៅពេលលោក គូម៉ា បានដោះឈ្នួតក្បាល បញ្ចេញក្បាលទំពែក ធ្វើឱ្យកូនក្រមុំភ្ញាក់ផ្អើលស្ទើរដាច់ផ្ងារ។

គ្រាន់តែឃើញបែបនោះភ្លាម នាងបានបដិសេធនៅនឹងកន្លែងមិនព្រមរៀបការជាមួយគាត់ជាដាច់ខាត ហើយបើទោះបីសាច់ញាតិទាំងសង្ខាងព្យាយាមបញ្ចុះបញ្ចូលយ៉ាងណាក៏នាងនៅតែមិនប្តូរចិត្ត៕
0 comments:
Post a Comment