
ភ្នំពេញ៖ តារាកំប្លែងដ៏មានប្រជាប្រិយភាពនាយកុយ និងនាយក្រឹម បានចាប់ដៃគ្នា ជាច្រើនឆ្នាំទៅហើយ តែដោយសារតែពួកគេមានកូនក្រុមរៀងៗខ្លួន ក៏បានបែកគ្នាតែទោះជាយ៉ាងណាក្តី ប្រជាប្រិយភាពរបស់អ្នកទាំងពីរនៅតែខ្លាំង។
ជាការពិតណាស់ ក្រោយពីដៃគូដ៏សាកសមទាំងពីរនេះ បានចេញលេងកំប្លែងរៀងខ្លួន អ្នកគាំទ្រជាច្រើន ពិតជាចង់ឲ្យតារាកំប្លែងទាំងពីរនេះ ចាប់ដៃគ្នាឡើងវិញមែនទែន ដោយសារតែការសម្តែងរបស់គេ មានភាពស៊ីចង្វាក់គ្នាជាងតារាផ្សេងៗ។
ជាក់ស្តែង នៅក្នុងទំព័រហ្វេសប៊ុករបស់កម្មវិធីសំណើចមួយ បានបង្ហោះរូបភាពសកម្មភាពនាយកុយ និងនាយក្រឹម បានសម្តែងនៅតាមភូមិ ស្រុក ដូចជាកម្មវិធីកាលពីប៉ុន្មានឆ្នាំមុនយ៉ាងដូច្នោះ។ ក្នុងនោះ កម្មវិធីនេះ ត្រូវបានគេដឹងថា ជារៀងរាល់សប្តាហ៍មានតែក្រុមនាយក្រឹម ប៉ុណ្ណោះ តែលើកនេះ មានរួមបញ្ចូលទាំងតារាកំប្លែងនាយកុយ ម្នាក់ទៀត។
នៅក្នុងនោះដែរ អ្នកគាំទ្រមួយចំនួន ពិតជាសប្បាយចិត្តមែនទែន នៅពេលដែលឃើញ នាយកុយ បានចាប់ដៃគូជាមូយនឹងដៃគូចាស់របស់ខ្លួន ក្រោយទូរទស្សន៍មួយចំនួននឹងត្រូវបិទ រួចដាក់កម្មវិធីបែបយុវវ័យវិញ ធ្វើឲ្យលោកគ្មានឱកាសនៅក្នុងការសម្តែង បម្រើអារម្មណ៍ជូនអ្នកគាំទ្របន្តទៀត៕ ប្រភព៖ ខ្មែរឡូត
សូមទស្សនារូបភាពខាងក្រោមនេះ៖










0 comments:
Post a Comment