Friday, March 9, 2018

ចប់បាត់ទីបំផុតតារាស៊ីជស៊ីអូនម៉ីម៉ីទម្លាយមុខគូស្នេហ៍របស់ខ្លួនហើយមិនត្រឹមតែសង្ហាទេថែមទាំង







                      កញ្ញា អៀ ម៉េងលិ ឬហៅថា អូនម៉ី គឺជាតារាសម្តែងស្រីដែលមានរូបសម្បត្តិស្រស់ស្អាតផូផង់ និងត្រូវបានមហាជនជាច្រើនស្គាល់តាមការតុបតែងខ្លួនបង្ហាញភាពស៊ីចសី។ សព្វថ្ងៃ តារាសម្តែង អូនម៉ី ក៏មមាញឹកគួរសមក្នងការការថតខ្សែភាពយន្ត និងស្ពតផលិតផងនានា។កន្លងមក អូនម៉ី តែងតែលាក់បាំងនៅគូស្នេហ៍ពិតរបស់ខ្លួន ប៉ុន្តែទោះបីជាយ៉ាងណា អូនម៉ី ក៏ធ្លាប់ល្បីថាជាសង្សាររបស់ នាយចឺម ប៉ុន្តែត្រូវបានកញ្ញាបដិសេដថាជារឿងមិនពិត ពួកគេគ្រាន់តែជាមិត្តធម្មតាប៉ុន្នោះ។




                            ដោយឡែក កាលពីពេលថ្ម៉ីៗនេះ អូនម៉ី ស្រាប់តែទម្លាយមុខមាត់គូស្នេហ៍ដែលមានរូបរាងសង្ហា ជាមួយនឹងរូបថតស្វិតៗ និងសារផ្អែមល្ហែមប្រាប់ពីហេតុផលដែលធ្វើឲ្យកញ្ញាបាក់ចិត្តស្រលាញ់បុរសម្នាក់នេះ ដោយ អូម៉ី បានរៀបរាប់យ៉ាងដូច្នេះថា:« បងដឹងទេថា មូលហេតុអី ទើបអូនជ្រើសរើសយកបង មិមែនមកពីបងស្អាតទេ ព្រោះបងជាមនុស្សប្រុស ដែលឲ្យតម្លៃអូន និងកិត្តិយ ការនិយាយស្តីគោរពអូន និងមិនចង់ឈ្នះអូន យល់ពីអារម្មណ៍អូន ច្រើនថាអូូនចង់បានអី និងឲ្យតម្លៃការងារអូន។ បងតែងតែឲ្យកម្លាំងចិត្ត ហើយបងឈរពីក្រោយ អូនតាមការពារអូន ពេលដែលអូនខ្លាច និងមានបញ្ហា។ ពេលដែលមានបញ្ហា ទោះមិនបាននៅចិត្ត ក៏បានឲ្យកម្លាំងចិត្ត តាមទូរស័ព្ទ ដែលនិយាយចំទៅបងស្អាត ហើយចរិតល្អទៀត ចង់ប្រាប់អូនស្រលាញ់បង»។































































































































Related Posts:

0 comments:

Post a Comment