
ភ្នំពេញ៖ ពីធីការិនី សម្រស់បាន ណា សាឌី និងជាតារាសម្ដែងមួយរូប ដែលកំពុងឆក់ យកបេះដូងប្រិយមិត្តជាច្រើន នាពេលបច្ចុប្បន្ននេះ ដោយសារតែទេពកោសល្យសម្ដែង ដាក់អារម្មណ៍ ចូលតួបានយ៉ាងសាកសម ទើបធ្វើឲ្យនាងទទួលបានប្រជាប្រិយភាពលឿនមែនទែន។
សង្កេតឃើញថា ការងារនាងហាក់ដូចជាមមាញឹកគួរសម មិនសូវទំនេរប៉ុន្មាននោះទេ រវល់ជាប់តែម្ដង។ តែកាលពីប៉ុន្មានម៉ោងមុន នាងបានបង្ហាញអារម្មណ៍ពិតមួយ ក្នុង បណ្ដាញសង្គមអ៊ីនស្តារក្រាម មិនដែលដឹងពីមុនសោះថានាង ពេលមិនសប្បាយចិត្ត នាងមានទម្លាប់ចូលចិត្តអានសៀវភៅ ខុសពីតារាដទៃដែលភាគច្រើន ដែលគេអាចនឹងជ្រើសរើសយកការដើរកម្សាន្ត ឬពិធីជួបជុំ តាមភោជនីយដ្ឋាន ឬក្លឹបកម្សាន្ត ផ្សេងៗជាដើម ។
តែបែបនេះ អាចថាជាការចូលចិត្តរបស់នាង សម្រាប់សម្រាកលំហែអារម្មណ៍ពីរឿងផ្សេងៗផងដែរ ៕ ប្រភព : Khmer Load
តោះទៅទស្សនារូបភាពទាំងអស់គ្នា!









0 comments:
Post a Comment