
រឿងពិតក្នុងសង្គម ប្រសិនបើយើងស្លៀកខោមិនខោ អាវមិនអាវ មិនថាយើងទៅទិញអីទេអ្នកលក់អគតិមួយចំនួនតូចពិតជាសម្លក់សម្លឹងយើងតាំងពីក្បាលរហូតដល់ចុងជើងហើយវាយតម្លៃថា យើងប្រហែលជាគ្មានសមត្ថភាពទិញទំនិញក្នុងហាងរបស់គេឡើយ ។


ជាក់ស្ដែង ថ្ងៃនេះស្រីស្អាតម្នាក់បានបង្ហោះសាររំលែកបទពិសោធន៍ ខណៈដែលនាងទៅហាងពេជ្រមួយកន្លែងដោយស្លៀកសម្លៀកបំពាក់រយីករយៀកហើយត្រូវម្ចាស់ហាងដៀមដាមក្នុងន័យបង្ហាញថាគាត់គ្មានសមត្ថភាពនឹងទិញឡើយ ។ ស្រីស្អាតបានលើកឡើងថា៖


«និយាយរឿងពិតក្នុងសង្គមសម័យនេះដែរចូលចិត្តសំឡឹងវាយតម្លៃមនុស្សទៅនឹងរបស់របរប្រើប្រាស់គ្រឿងសំភារះនិយម។
ខ្ញុំនឹងប្អូនស្រីខ្ញុំបានជិះឡានវិស្តូទៅចតនៅមុខហាងពេជ្រមួយល្បីគួរសមគ្រាន់តែឃើញឡានរកចំណតចតសន្តិសុខសឹងតែមិនហើបគូទពីកៅអីមករកកន្លែងអោយចតដោយហេតុគិតថាឡាននេះអន់ណាស់អ្នកជិះប្រហែលជាគ្មានសមត្ថិភាពមកទិញពេជ្រនៅហាងនេះពាក់ឡើយពេលនោះខ្ញុំក៏ចុះពីឡានដើរសំដៅចូលក្នុងហាងបង្ហាញម៉ូតដែរខ្ញុំចង់កុម្មង់ទៅអ្នកលក់
ចំនែកអ្នកលក់ក៏ហៅថៅកែមកព្រោះម៉ូតដែរខ្ញុំចង់កុម្មង់នឹងតម្លៃមើលទៅថ្លៃគួរសមម្ចាស់ហាងក៏ចេញមកនិយាយជាមួយខ្ញុំក្នុងន័យបង្កប់ដោយគិតថាខ្ញុំអត់លុយទិញទេចិញ្ចៀនជិត2មុឺនដុល្លាឯណោះគេក៏រៀបរាប់ប៉ុន្មានលីប៉ុន្មានតាមដែរខ្ញុំសួរគេខ្ញុំលឺហើយក៏គិតថា(គិតក្នុងចិត្ត)តម្លៃថ្លៃជាងម៉ូយខ្ញុំច្រើនមេសទឹកដូចគ្នាតម្លៃខុសគ្នាឆ្ងាយចឹងហើយខ្ញុំក៏គិតថាទៅធ្វើនៅហាងដែរជាម៉ូយខ្ញុំវិញហើយខ្ញុំក៏អរគុណម្ចាស់ហាងដោយប្រើពាក្យអរគុណ
ប៉ុន្តែម្ចាស់ហាងនិយាយមកខ្ញុំវិញថាអត់អីទេខ្ញុំដឹងដែរតើ(គាត់ចង់បានន័យថាអត់អីទេគាត់ដឹងថាខ្ញុំគ្មានលុយទិញទេគ្រាន់តែមកសួរលេងៗដោយលេងទឹកមុខដាក់ខ្ញុំ)ចំណែកសម្លៀកបំពាក់នឹងកាបូបខ្ញុំមើលទៅរយីរយៀកគួរសមព្រោះខ្ញុំអត់ចូលចិត្តតែងខ្លួននៅពេលចេញទៅក្រៅម្តងៗព្រោះយល់ថាវាជាសម្បកក្រៅកុំខ្វល់សំខាន់យើងមានលុយទិញគេ។


សុំប្រាប់ទៅបងស្រីម្ចាស់ហាងពេជ្រនឹងផងថាហាងម្កុជពេជ្រប៉ុណ្ណាណីគេមិនដែរលេងរិកចឹងទេទាំងសន្តិសុខទាំងម្ចាស់ហាងទាំងបុគ្គលិកគេរាក់ទាក់ណាស់ខ្ញុំជិះតុៗទៅក៏គេដើរការពារភ្ញៀវដល់តុៗដែរនេះបានគេហៅថាអ្នកពូកែក្នងការរកសុីកុំសំលឹងមនុស្សនឹងសម្បកក្រៅ។#សំរាប់ថ្ងៃខួបកំណើតទិញថែមមួយវង់ទៀតនៅម្កុដពេជ្រដែរជាម៉ូយចាស់ពេញចិត្តសេវាកម្មនៅហាងនេះសរសេរវែងតិចហើយនឹកឃើញរឿងនឹងព្រោះខឹងពេក#។អូភ្លេចប្រាប់បងប្អូនលើកក្រោយបើចង់ទៅហាងពេជ្រអីកុំស្លៀកពាក់ដូចខ្ញុំអីបើអាចជួលឡានអា570រឺទៅចូលហាងមូលសក់ស្លៀកពាក់អោយប្រេនៗចាំចូលកុំអោយគេឌឺដាក់ដូចខ្ញុំចឹងទៀត» ៕ ប្រភព៖ Khmer News
អុញនោះ មិនឲ្យអស់សំណើចម្តេចបាន! បើរឿងចិនបុរាណល្បីៗ លេងសុទ្ធតែចឹងៗអីដាច់ចង្កេះតែម្តង…

ដូចជាបងប្អូនជាច្រើនបានដឹងរួចមកហើយថា ភាពយន្តបុរាណចិន គឺពិតជាល្អមើល និងមានការជក់ចិត្តជាខ្លាំង ព្រោះការចំណាយលើការរៀបចំថតអស់លុយច្រើនណាស់ ទោះជាយ៉ាងណាក៏ដោយប៉ុន្តែឈុតឆាកខ្លះ ត្រូវបានអ្នកជំនាញ "វិលមុខ" ដោយសារតែមាននូវកំហុសបច្ចេកទេសដោយអចេតនា ដែលនេះបង្កើតជាទស្សនីយភាពប្លែកៗដែលមើលហើយពិតជាទប់សំណើចពុំបាន។
ភិលៀងសម័យបុរាណ មាន នាឡិការពាក់?!

ឯឆ្ងាយ ក្បែរភ្នែក… បងគឺ "បរិក្ខារ" សម័យទំនើបណា៎!

យី ! មានទូរស័ព្ទហើយ ម្តេចមិនហៅ…ឡានពេទ្យ?!

ភ្នែកដូច "ម្ចាស់" មើលពុំឃើញ ហើយហ៊ានឃោសនាស្រោមជើង Adidas?!

រូបក្នុងរឿងនិទានរជ្ជកាល លោកខាងលិច មុនគ្រិស្ករាជទៀត បែរជាមានការ៉ុត ហើយតាមដឹង ការ៉ុតទើបមានវត្តមាននៅចិន ឆ្នាំ ១៥៥០ ប៉ុណ្ណោះ។

យ៉ាងគួរ និងស៊ាវ ឡុងនី ពេលនោះមានភ្លើងអគ្គិសនីបំភ្លឺស្នេហាពួកគេហើយ!

ដឹងថា សម្រាលខ្លួនត្រូវមានខ្សែកាបល្ល៍ជួយ "យោង" ម្តេចលុបមិនអស់?!

ដឹងថា អញពាក់ស្បែកជើង Nike ហើយ ម្តេចមិនកាត់ចោល?!

ក្រុមជំនួយការលោតចូលក្នុង… ប្លង់ថត?!
ប្រឹងមើល តែពុំច្បាស់ជា Brand របស់ក្រុមហ៊ុនណា៎!

ស្រីស្អាត ប្រយ័ត្នបាត់… iPhone ណា៎!

ប្រព័ន្ធលូបង្ហូរទឹក… ជំនាន់បុរាណ?!

អាគារកំពូល នាសម័យទំនើប ក៏លុប… ពុំអស់ដែរ!

ចប់ហើយៗ! ព្រោះរថយន្តកំពុង "ទម្លុះពេលវេលា ឆ្លងភព"ឬ?



0 comments:
Post a Comment