Wednesday, March 7, 2018

PoydTreechadaPetcharat​ជាខ្ទើយដែលជោគជ័យ​ខ្លាំង​ក្នុង​ជីវិត​ដោយសារ​តែ​ក្លាយ​ជា​ស្រី​មាន​សម្រស់​ស្អាត​ដាច់​គេ​



នាង Poyd Treechada Petcharat ជា​តារា​​ភេទ​ទី​៣​ មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ នាំ​ឲ្យ​មហាជន​នៅ​ប្រទេស​ថៃ ​និង​ប្រទេស​ចិន​ស្គាល់​ច្បាស់​ ថា​ជា​តារា​ខ្ទើយ​​មាន​សម្រស់​ស្រស់​ស្អាត​ខ្លាំង​ក្នុង​ចំណោម​តារា​ភេទ​ទី​៣​ ដ៏​ទៃ​ទៀត​ស្ថិត​នៅ​តំបន់​អាស៊ី​។

តារា​ភេទ​ទី​៣​វ័យ​៣២​ឆ្នាំ​រូប​នេះ​ បាន​ធ្វើ​ការ​​វះកាត់​ផ្លាស់ប្ដូរ​ភេទ និង​កែសម្ផស្ស​តាំង​ពី​វ័យ​១៩ ឆ្នាំ​ ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ស្រី​ពេញលក្ខណៈ​។




ដោយសារតែ​មាន​ទេពកោសល្យតាំង​ពី​កំណើត​ និង​សមត្ថភាព​ដ៏ប៉ិនប្រសព្វ​ក្នុង​វិស័យ​សិល្បៈ​ នាង​បាន​ក្លាយ​តារា​សម្តែង​ និង​តារា​ម៉ូ​ដែល។



សូមរំលឹក​បន្តិច​ត្រឹម​ជា​ខ្ទើយ​ Poyd ឈ្នះ​ជ័យ​លាភី Miss Tiffany និង Miss International Queen កាល​ពី​ឆ្នាំ​២០០៤​​។ ហើយ​ក៏​ក្លាយ​ជា​តារា​សម្ដែង​ក្នុង​រឿង​ភាគ​ថៃ​ដូចជា៖ រឿង Ruk Tur Took Wan (២០០៧) រឿង Muay inter (Ch.7/2008) និង រឿង Nang Khaen ជាមួយ​និង​តារា​វ័យ ៣៦ ឆ្នាំ លោក  Tye Nattapol Leeyawanich ​2017)។



​មិន​ត្រឹមតែ​ក្លាយ​តារា​សម្ដែង​មាន​ឈ្មោះ​ល្បី​ក្នុង​ប្រទេស​ថៃ​ប៉ុណ្ណោះ​នោះ​ទេ ថែម​ទាំង​មាន​ឱកាស​សម្តែង​ភាពយន្ត​ចិន​ហុងកុង​ដូចជា៖ ​ រឿង​ចិនThe White Storm (2013) រឿង​ចិនFrom Vegas to Macau II (2015) រឿង​ចិន Insomnia Lover (2016) រឿង​ចិនWitch Doctor (2016) ដែលបានសម្តែងជាមួយនឹងតារាសម្តែងប្រុសចិនហុងកុងល្បីៗជាច្រើនរូបថែមទៀតផង។



សូម​បញ្ជាក់​ថា បច្ចុប្បន្នPoyd ​នៅ​តែ​មាន​សម្រស់​ស្អាត និង​មាន​សន្ទុះ​​គាំទ្រ​ខ្លាំង​ពី​មហាជន​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​មួយ​ទំហឹង​ ទោះ​បី​ជា​វ័យ​កាន់​តែ​ជ្រែ​បន្តិច​ក៏​ដោយ​៕



 



 



 



 



 



 



 



 



 



 



 



 



 



 



Related Posts:

0 comments:

Post a Comment