
សង្គមគ្រួសារបច្ចុប្បន្នគេធ្លាប់តែដឹងថា ប្តីយកប្រពន្ធ ៥ទៅ ៦ នាក់រួមរស់ជាមួយគ្នាឫរស់នៅផ្ទះបែកពីគ្នា ប៉ុន្តែពេលនេះរឿងរ៉ាវដែលមិនអាចនឹកស្មានដល់មួយបានកើតឡើងនៅក្នុងប្រទេសឥណ្ឌា ដែលស្ត្រីម្នាក់ទើបតែមានអាយុ ២១ឆ្នាំនោះ ស្រាប់តែយកប្តីរហូតដល់ទៅ ៥នាក់ហើយដាក់វេនគ្នារួមភេទ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នាងរ៉ាជូ វើណា ដែលរស់នៅក្នុងភូមិតូចមួយនៃស្រុកឌេរ៉ាដុន ភាគខាងជើងនៃប្រទេសឥណ្ឌាបានរៀបការបែបសាសនាហិណ្ឌូ និងរស់នៅជាមួយប្តី៥នាក់ ដែលសុទ្ធសឹងជាបងប្អូនសាច់ញាតិនឹងគ្នា រួមទាំងកូនប្រុសតូចម្នាក់អាយុ១៨ខែ ដោយមិនទាន់ដឹងច្បាស់ថា មួយណាជាឪពុករបស់គេនោះទេ ។ ប្រភពនោះបានបន្តទៀតថា ទោះបីជាស្ថិតនៅក្នុងស្ថានភាពក្រីក្រតោយ៉ាក យ៉ាងណាក្តីក៏ពួកគេរស់នៅដោយមានសុភមង្គលដែរ ។ទាក់ទងនឹងរឿងរ៉ាវនេះនាងរ៉ាជូ ជាប្រពន្ធបាននិយាយថា នៅពេលយប់ខ្ញុំ និងប្តីទាំង៥នាក់ដេករួមគ្នានៅលើភួក្រាលលើឥដ្ឋក្នុងបន្ទប់ដោយសារគ្មានគ្រែដេក ។

ដំបូងខ្ញុំមានអារម្មណ៏ដូចជាឆ្គងបន្តិច លុះពេលក្រោយៗមកទើបមានអារម្មណ៏ធម្មតាវិញ ។ ខ្ញុំមិនដែលលំអៀងទៅខាងប្តីណាម្នាក់ឡើយ ប៉ុន្តែខ្ញុំដាក់វេនរួមភេទជាមួយពួកគេ ហើយខ្ញុំទទួលបានការយកចិត្តទុកដាក់និងការស្រឡាញ់ច្រើនពីពួកគេ ។ នាងបានបន្តទៀតថា តាមពិតនេះគឺជាទំនៀមទំលាប់តមកពីដូនតាហើយសូម្បីតែម្តាយរបស់ខ្ញុំក៏មានប្តី៣នាក់ដែរ ។ បើតាមជំនឿរបស់សាសនិកហិណ្ឌូការយកប្តីច្រើនត្រូវបានគោរពធ្វើតាមនៅក្នុងប្រទេសឥណ្ឌាតាំងពីយូរលង់ណាស់មកហើយ ប៉ុន្តែនៅពេលបច្ចុប្បន្នមិនសូវមានអ្នកធ្វើបែបនេះតទៅទៀតនោះទេ ពោលគឺមានជនជាតិភាគតិចមួយក្តាប់តូចប៉ុណ្ណោះរស់នៅតំបន់ប៉ែកខាងជើងប្រទេសឥណ្ឌាគេនៅប្រកាន់ទំនៀមទម្លាប់បែបនេះ ។

ប្រពៃណីមួយនេះដែរគឺតម្រូវឲ្យស្ត្រីយកប្តីចាប់ពី២នាក់ ឡើងទៅ ប្តីក្រោយគឺជាបងប្អូនជាមួយប្តីមុនរបស់នាង ។ ពួកគេមានជំនឿដែរថា ការយកប្តីច្រើនគឺមិនចង់ឲ្យបែកទ្រព្យ ម្យ៉ាងវិញទៀតនៅតំបន់ព្រៃភ្នំជ្រៅៗនេះ គឺជាប់នឹងដែនសីមា តំបន់ទីបេរបស់ចិន គឺជាតំបន់ខ្វះមនុស្សស្រីជាហេតុនាំឲ្យមនុស្សប្រុសពិបាកក្នុងការដើររកប្រពន្ធទើបប្រពៃណីយកប្តីច្រើននេះដក់ជាប់ក្នុងក្រអៅបេះដូងរបស់ពួកគេរហូតមក ៕

0 comments:
Post a Comment