
មិុកសិុក៖ បុរសពីរនាក់ត្រូវបានគេរាយការណ៍ថា បានប្រទះឃើញនៅក្នុងធុងប្រេងសាំង ដែលបិទដោយចាក់បេតុងលើសាកសពរួចដឹកយកទៅទម្លាក់ទឹក ជារឿងចៃដន្យស្រាប់តែមានអ្នកមុជទឹកលេងកម្សាន្តប្រទះឃើញធុងថ្មីៗ ខណៈពិនិត្យមើលទើបដឹងថា មានដៃមនុស្សក្នុងធុងនោះ។


ពួកប្រជាជនបានរាយការណ៍ទៅប៉ូលិសនៅពេលដែលពិនិត្យសាកសព ត្រូវប៉ូលិសកំណត់អត្តសញ្ញាណថា ម្នាក់ជាបញ្ជាការរបស់ប៉ូលិស Interpol មកពី Ciudad Juarez និងមួយទៀតគឺមេធាវី ឈ្មោះ Gerardo Jaramillo Romo ក្នុងខេត្តនេះ ហេតុការណ៍ខាងលើបានកើតឡើងនៅភូមិ Villas del Sol ស្រុក Chihuahua ប្រទេសមិុកសិុក។

ប៉ូលិសបានសន្និដ្ឋានថា ករណីនេះកើតឡើងដោយសារ គំនុំជនជួញដូរគ្រឿងញៀន ប៉ូលិសនិងមេធាវីបានអនុវត្តន៍ទោសកន្លងមក ប៉ូលិសមិនទាន់មានចំណាប់ការយ៉ាងណានោះទេក្នុងរឿងនេះ៕





0 comments:
Post a Comment