Thursday, March 15, 2018

មិនធម្មតាស្ងាត់ៗតារាចម្រៀងខ្មែរសុរិន្ទចេនសាយចៃបានសញ្ញាប័ត្រអនុបណ្ឌិតជាផ្លូវការ



ក្រោយ​ពេល​សិក្សា និង​ដុះ​ខាត់​ជំនាញ​សិល្បៈ​អស់​​រយៈ​ពេល​៥​ឆ្នាំ​​ តារា​ចម្រៀង​ខ្មែរ​សុរិន្ទ​ ចេន សាយចៃ នឹង​​ត្រៀម​ទទួល​​​សញ្ញា​ប័ត្រ​បញ្ចប់​ការ​សិក្សា​ថ្នាក់​​អនុ​បណ្ឌិត​​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​១៦ ខែ​មីនា​ ឆ្នាំ​២០១៧​ ស្អែក​នេះ។












​​"សញ្ញាប័ត្រ​ដែល​អ្នក​នាង​​យក​បាន​ម្ដង​នេះ គឺ​ "អនុបណ្ឌិត​ផ្នែក​សិល្បៈ​ក្នុង​តំបន់" ឬ​ Master of Arts Research for Community Development" ពី​សាកលវិទ្យាល័យ Surindra Rajabhat ក្នុង​ខេត្ត​សុរិន្ទ។



ម្ចាស់​បទ​ "ឪពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍​" បាន​បន្ថែម​ថា​ នាង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ផ្នែក​កសិកម្មមួយទៀតផងដែ។ ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ផ្នែក​​កសិកម្ម​រួច​មក​ នាង​មិន​បាន​យក​ចំណេះ​ដឹង​ដែល​បាន​​រៀន​ទៅ​ប្រើ​ប្រាស់​ឡើយ​ ព្រោះ​រៀន​ខុស​ជំនាញ​​ជា​អ្នក​សិល្បៈ​បែរ​ជា​ទៅ​រៀន​ផ្នែក​កសិកម្ម​ទៅ​វិញ។​ តែ​ពេល​បន្ត​យក​ថ្នាក់​អនុបណ្ឌិត​ទើប​នាង​ចាប់​យក​​ការ​សិក្សា​ផ្នែក​សិល្បៈ​​វប្បធម៌​ ព្រោះ​​ត្រូវ​ជាមួយ​ការ​ងារ​សិល្បៈ​ដែល​ប្រឡូក​សព្វ​ថ្ងៃ​នេះ​៕











 
ប្រភព៖ sabay

Related Posts:

0 comments:

Post a Comment